ខេត្តបាត់ដំបង៖ យោងតាមសមត្ថកិច្ចរបស់នគរបាលស្រុកមោងឫស្សីកាលពីយប់ថ្ងៃសៅរ៍៩រោចខែស្រាពណ៍ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែ កញ្ញាឆ្នាំ ២០២៣ វេលាម៉ោង២០និង៤៥នាទី ស្ថិតនៅចំណុចក្រុមទី០១ភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ញាណ ប៉ូឡូ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្រោយពីបានឃាត់ខ្លួនជនសង្ស័យរួច កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថងប្លាស្ទិចពណ៌សថ្លាចំនួន ០២កូនថង់ ទម្ងន់២,៧៨ក្រាម ទាំងសំបក សង្ស័យមានសារធាតុញៀន
-ទូរសព្ទដៃ ០១គ្រឿង។
កម្លាំងសមត្ថកិច្ចបានបន្តថា÷បន្ទាបពីករណីឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់ លុះដល់វេលាម៉ោង២១និង០៥នាទីស្ថិតនៅចំណុចក្រុមទី០៧ភូមិមោងឃុំមោង ស្រុកមោងឫស្សី សមត្ថកិច្ចបានបន្តបង្រ្កាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីទៀតក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត,មានឈ្មោះដូចខាងក្រោម÷
១-ឈ្មោះ លៃ គឹមលី ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃព្រុំ២ ឃុំរបស់ មង្គល ស្រុកមោងឫស្សី។
២-ឈ្មោះរិត ដារ៉ូភេទប្រុ សអាយុ២៩ឆ្នាំ មាន ទីលំនៅភូមិព្រៃព្រុំ ២ ឃុំរបស់មង្គលស្រុកមោងឫស្សី។
៣-ឈ្មោះ ឈឿន សុខ ហៀតភេទប្រុស អាយុ២៨ឆ្នាំមានទី លំនៅភូមិព្រៃព្រុំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី។ -វត្ថុតាងចាប់យក បានរួមមាន៖
ម្សៅក្រាមពណ៌ស ថ្លាច្រកក្នុងកូនថង់ប្លាស្ទិចពណ៍សថ្លា ចំនួន១កូនថង់ទម្ងន់ ០,១១ក្រាមទាំងសំបកសង្ស័យមាន សារធាតុញៀន។
-ទូរស័ព្ទដៃចំនួន២ គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើទាំង០៤ នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក មោងឫស្សីដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕