(កំពង់ឆ្នាំង)៖ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពុងលែង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីរាជការប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «ទេសចររវិនិណ៍ និងកាយោគបៃតង» (Tourim and Green invest met) និងទិវាពិភពលោកស្អាតលើកទី៦ (The 6th worl Cleanup Day) ឆ្នាំ២០២៣។
ពិធីនេះមានការចូលរួមពីអស់លោក លោកស្រី ជាអភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរភូមិ ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងប្រជាពលរដ្ឋ សរុបជាច្រើនរយនាក់។
លោកអភិបាលស្រុកកំពង់លែង បានបញ្ជាក់ប្រាប់ថា៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ស្ដីពីការរៀបចំអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង (tourism and gre en investment)» នៅព្រឹកថ្ងៃនេះរដ្ឋបាលស្រុក ក៏បានរៀបចំប្រារព្ធពិធីនេះ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលបានឆ្លងកាត់ និងមកទស្សនាកម្សាន្តនៅតាមទីរមណីយដ្ឋាននានា ក្នុងទឹកដីនៃស្រុកកំពង់លែង ក្នុងឱកា សពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិយើងនាពេលខាងមុខនេះ។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលស្រុក ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំសង្កាត់ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ សូមចូលរួមធ្វើសកម្មភាពបោសសំអាតអនាម័យបរិស្ថានក្នុងនិងក្រៅបរិវេណរំលឹកឋាន និងនៅតាមទីរមណីយដ្ឋាននានា តាមបណ្តាអង្គភាព កន្លែងធ្វើការ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ ដោយត្រូវចូលរួមយុទ្ធនាការនេះទាំង អស់គ្នា ពិសេសគឺចូលរួមយុទ្ធនាការ (មិនប្រើថង់ប្លាស្ទិក) នឹងត្រូវរៀបចំចងជាបដាពាក្យស្លោកនៅតាមទីសាធារណៈ ឬទីប្រជុំជននានាឱ្យបានផុសផុល តាមពាក្យស្លោកក្រោមប្រធានបទ៖ «ទេសចរណ៍ និងការវិនិយោគបៃតង»។
លោកសង្ឃឹមយ៉ាងមុតមាំថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ភ្ញៀវទេសចរជាតិ រួមទាំងប្រជាពលរដ្ឋ និងចូលរួមយ៉ាងផុសផុលក្នុងយុទ្ធនាការខាងលើនេះ ដើម្បីធ្វើឱ្យមូលដ្ឋានរបស់យើងមានបរិស្ថានល្អ និងការវិនិយោគបៃតង ប្រកប ដោយប្រសិទ្ធភាព ជាការទាក់ទាញ និងស្រូបយកនូវភ្ញៀវទេសចរឱ្យមកលេងកម្សាន្តនៅក្នុងមូលដ្ឋានរបស់យើងមានចំនួនច្រើន ដែលធ្វើឱ្យប្រជាពលរដ្ឋ និងអាជីវករលក់ដូរអាចទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរនេះផងដែរ៕