ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ៤កើត ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតា មខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែ ន និងមេខ្យល់ នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ដូចយោបល់ លោកវរ សេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារ វរសេនាតូចនគរបាលការពារព្រំដែនគោក និងលោ កវរសេនីយឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលដឹកនាំវរសេនាតូចនគរបាលការព្រំដែនគោកលេខ៨១៩ លោកវរសេនីយ៍ឯក អិន កុលមេមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់តាំងកម្លាំងប៉ុស្តិ៍ប្រចាំការជួរមុខដែលមានលោកអនុសេនីយ៍ទោ គ្រី សុវណ្ណា នាយរងប៉ុស្តិ៍អូររំដួលដឹកនាំកម្លាំងសហការជាមួយកម្លាំងកងយោធពលខេមរ ភូមិន្ទដែលឈរជើងក្នុងភូមិសាស្រ្តទទួលខុសត្រូវល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្ត ហើយ លទ្ធផលគឺពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ៕