2023-10-24 03:10
429

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែ.កមាសពីបុរសម្នាក់បានសម្រេចតែត្រូវបានជនរងគ្រោះដេញតាមចាប់បានមកវិញបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខអ៉ីម៉ាន់នីវេរលុយ មានទីតាំងផ្ទះលេខ៨១ ផ្លូវលេខ៥៩៨ ក្រុមទី២៥ ភូមិ៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សុខា សុវណ្ណមុន្នីឆេង ហៅ ឆេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ សៅ ណេត ភេទប្រុស អាយុ២៧ឆ្នាំ។ ខ្សែ.កមាសដែលជនសង្ស័យឆក់យកនោះមានទម្ងន់៥ជី។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវលេខ៥៩៨ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ាក Honda Scoopy ស៊េរី2022 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JN-3771 មកពីក្រោយធ្វើសកម្មភាពឆក់ទាញយកខ្សែ.កពីជនរងគ្រោះបានសម្រេចហើយព្យាយាមគេចខ្លួនភ្លាមនោះជនរងគ្រោះជិះដេញតាមក្រោយនិងស្រែកថាចោរៗផ្អើលដល់អ្នកដំណើរចាប់បានភ្លាមៗនិងវាយម្នាក់មួយដៃមួយជើងទ្រោមខ្លួនរួចប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។ 
 ចំណែកខ្សែ.កមាសត្រូវបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។

 បច្ចប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕