ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តរតនគិរី ។ កិច្ចប្រជុំក៏មានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ ដែលជាសមាជិក សមាជិកា គ.ក.ស.ក ជាច្រើនរូបផងដែរ ។
កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម ៖
១- ពិនិត្យ ពិភាក្សា និងអនុម័តកូរ៉ុម
២- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំ
៣- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៣
៤- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣
៥- ពិនិត្យ ពិភាក្សា របាយការណ៍ចំណាយ និងតារាងទី១៥,១៦,១៧ ប្រចាំខែកញ្ញា ឆ្នាំ២០២៣
៦- ផែនការសកម្មភាពខែបន្ទាប់
៧- បូកសរុបលទ្ធផល និងបិទកិច្ចប្រជុំ ៕