រតនៈគិរី៖ នៅថ្ងៃអង្គារ ១០ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក គៀង តុលា អភិបាលនៃគណ:អភិបាលស្រុកអូរជុំ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារបច្ចេកទេស ស្ដីពី វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថា្នក់ស្រុក/ក្រុង (DWG) ក្រោមអធិបតីភាព ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរង នៃគណ:អភិបាលខេត្តរតនគិរី និងជាប្រធាន (PWG) ដោយមានសមាសភាពចូលរួមដូចជា លោក អ៊ាម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងសហការី, តំណាងមន្ទីរទេសចរណ៍ និងមន្ទីរបរិស្ថានខេត្ត, លោក លោកស្រីអភិបាលរងស្រុក, លោកនាយករងរដ្ឋបាលស្រុក, លោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំ, លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍, លោក លោកស្រី មេឃុំ ស្មៀន ទាំង៧, លោក លោកស្រី ប្រធានមណ្ឌលសុខភាពទាំង៣, និងលោក លោកស្រី នាយក នាយិកាសាលារៀនទូទាំងស្រុកអូរជុំ នៅសាលប្រជុំសាលាស្រុកអូរជុំ ។