2023-10-24 18:00
502

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីលោកមេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៥ ផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ នៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ ដល់នាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចថ្មើរជើងលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី នាយសេនាធិការរង យោធភូមិភាគទី៥ បានធ្វើបទឧទ្ទេសនាម ស្តីពីសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ ក្នុងប្រទេស ដែលបានកើតឡើងនាពេលថ្មីៗនេះ ព្រមទាំងវាយបកសង្រ្គាមចិត្តសាស្រ្ត និងបញ្ជាក់បន្ថែមពីតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង និងពលទាហានផងដែរ។

ក្រោយពីបញ្ចប់ បទបង្ហាញ លោកមេបញ្ជាការ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចថ្មើរជើងលេខ៥៣៣ សូមប្រកាសប្តេជ្ញា ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសន្តិភាព ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និតីកាលទី៧ និងសូមគាំទ្រ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីដឹកនាំមាតុភូមិកម្ពុជា ឲ្យបានរីកចម្រើនរុងរឿង លើគ្រប់វិស័យតទៅអនាគត៕