បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរម្នាក់ ក្រោយពេលបាយថ្ងៃត្រង់រួច បានចេញពីផ្ទះចូលព្រៃ ដើម្បីរកដកផ្សិត ជីកទំពាំង និងបេះបន្លែរផ្គត់ផ្គង់ជីវភាពគ្រួសារ នៅព្រំដែនកម្ពុជា-ថៃ ជាអកុសលបានជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងម្ខាងរងរបួសធ្ងន់។
ករណីពលរដ្ឋខ្មែរជាន់មីន តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនេះ កើតឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅតាមព្រៃក្បែរព្រំដែន ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ ចន ជុង ភេទប្រុស ឣាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មុខរបរជាកសិករ រងរបួសដាច់ជើងឆ្វេង ត្រូវបំបែង និងរំសេវរោលស្ទើរមួយកំណាត់ក្រោម។
លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅមុនពេលកើតហេតុ ជនរងគ្រោះក្រោយបាយថ្ងៃត្រង់រួចជនរងគ្រោះបានចូលព្រៃដើររកបេះបន្លែនៅកន្លែងកើតហេតុពិសេសដើរ ដកផ្សិត និងជីកទំពាំង តែអកុសលអីស្រាប់តែដើរ ជាន់មីនដែលបន្សល់តាំងពីសម័យសង្គ្រាម ផ្ទុះបណ្តាលឲ្យដាច់ជើងឆ្វេង ។
លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោក លេខ ៨០៧ បានបញ្ជាក់ឲ្យដឹងថា ក្រោយពីឮសំឡេងផ្ទុះមីន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយបានសហការជាមួយកម្លាំងយោធា ក.អ.ធ.ទី១ តំបន់ប្រតិបត្តិការសឹករងស្រុកថ្មពួក ចុះទៅពិនិត្យកន្លែងមីនផ្ទុះឃើញជនរងគ្រោះដេកទាំងមានឈាមស្រោចពេញខ្លួន។ ភ្លាមៗនោះកម្លាំងបានជួយសង្គ្រោះសែងតាមអង្រឹងយកមកដាក់រថយនបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ដោយស្ថានភាពរបួសធ្ងន់ពេក ក្រុមគ្រូពេទ្យបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបងបន្តសង្គ្រោះបន្ទាន់។
លោកឧត្តមសេនីយ៍ ទោសិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនដែលដើររកអនុផលព្រៃឈើ សូមកុំចូលព្រៃដែលសង្ស័យថាមានមីនឬក៏មានស្លាកសញ្ញាគ្រោះថ្នាក់ឲ្យសោះ ព្រោះអាចនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ឬក៏រងរបួសជាយថាហេតុ៕