ភ្នំពេញ៖ ហួសពីអាណិតទៅហើយ ! ស្ត្រីលើលោកពិតជាលំបាក ពពោះ៩ខែ១០ថ្ងៃ ដើម្បីផ្តល់កំណើតដល់កូន ដូច្នេះគ្រប់បុត្រធីតា ដឹងគុណដ៏ធំធេងនេះផង គាត់ឆ្លងការលំបាកឈឺចាប់ធំធ្ងន់ជាងឆ្លងទន្លេទៅទៀត។
ជាក់ស្តែង មានស្ត្រីម្នាក់កំពុងដើរនៅតាមផ្លូវ ស្រាប់តែឈឺពោះឆ្លងទន្លេ ត្រូវបានពលរដ្ឋប្រទះឃើញ និងបានរាយការណ៍ទៅអាជ្ញាធរ ហើយអាជ្ញាធរបានរាយការណ៍បន្តទៅក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខឱ្យមកជួយសង្គ្រោះទាំងម្តាយ និងកូនប្រកបដោយសុវត្ថិភាពនាព្រឹកម៉ោង៦កន្លះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានឱ្យដឹងថា៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកចតុមុខបានមកជួយសម្រាលកូនឱ្យស្ត្រីរូបនោះនៅនឹងកន្លែងប្រកបដោយសុវត្ថិភាព ត្រង់ចិញ្ចើមផ្លូវ នៅត្រង់ចំនុចផ្លូវ ១៥៤ ភូមិ១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
លោកស្រី មុំ ចាន់ដានី បញ្ជាក់បន្តថា ៖ ស្ថានភាពទាំងម្តាយ និងទារក គឺមានសុខភាពល្អធម្មតា ដោយទារកជាភេទស្រី គីឡូ៣គីឡូក្រាម។
បើតាមលោកស្រី មុំ ចាន់នី ស្ត្រី និងទារិកា ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកចតុមុខរួចរាល់ហើយ ក្រោយពីសម្រាលរួច។
លោកស្រីបញ្ជាក់បន្ថែមថា នៅល្ងាចថ្ងៃនេះលោកស្រី នឹងចុះទៅសួរសុខទុក្ខស្ត្រី និងទារកដល់មន្ទីរពេទ្យផ្ទាល់ និងពាំនាំអំណោយខ្លះៗជូនទៅស្រ្តី និងទារកនោះ។
លោកស្រីថ្លែងថា៖«យើងកំពុងតែទាក់ទងសួររកសាច់ញាត្តិគាត់ យើងមិនទាន់ដឹងថាគាត់ជាជនអនាថាឬយ៉ាងណាទេ ពីព្រោះឃើញគាត់ធ្វើដំណើរពីខេត្តមកដល់ភ្នំពេញហើយក៏ឈឺពោះពាក់កណ្តាលផ្លូវ យើងគិតថាគាត់មិនមែនជាជនអនាថានៅភ្នំពេញទេ»។
សូមបញ្ជាក់ថា៖ សីលធម៍រស់នៅរបស់ប្រជាជាពលរដ្ឋខ្មែរយើង មានការជួយគ្នាខ្លាំង នាគ្រាលំបាក ធ្វើអោយសង្គមមួយនេះ មានភាពសាមគ្គី ខ្មែរស្រឡាញ់ខ្មែរ ៕