ភ្នំពេញ៖ តារាសម្តែងស្រស់សោភាកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាតួឯកក្នុងកូនប្រុសក្រោមពន្លឺព្រះច័ន្ទ ដែលរៀបរាប់ពីខ្សែជីវិតតស៊ូរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពេលនេះសម្តេចតេជោនឹងរៀបចំផ្សំផ្គុំគូរអនាគត់ជាមួយកូនប្រុស ឌី ពេជ្រ ដើម្បីជៀសសវាងមាត់ចាបមាត់ព្រាមនិយាយវែងឆ្ងាយពីមាត់ទៅមាត់មួយទៀត ដូចពាក្យចាស់ពោលថា “មាត់វែងជាងផ្លូវ”។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា “ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យចាស់លោកពោលថា [មាត់វែងជាងផ្លូវ] ជុំវិញកូនប្រុសឌី ពេជ្រ និងកូនស្រីហ៊ិន ចន្ធ័នីរត្ឋ័”។
សម្តេចតេជោ បានសរសេរទៀតថា “ក្នុងឋានៈជាឪពុកធំកូនពេជ្រខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី។ ថ្ងៃស្អែក២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២៣ កំណត់ជាថ្ងៃរៀបការដែល
គ្រួសារទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេល
វេលាបែបនេះ”។
សម្តេចតេជោបញ្ជាក់បន្ថែម៖ ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថា ពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ។
សូមបញ្ជាក់ថា តារាសម្តែងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គឺជាតួឯកស្រីក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទ ដែលនិយាយអំពីខ្សែជីវិតតស៊ូដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត តស៊ូរំដោះប្រទេសកម្ពុជា ចេញពីរបបអាវខ្មៅកម្ពុជាប្រជាធិបតេយ្យបនប្រល័យពួជសាសន៍ ប៉ុល ពត តាមរយៈរណសិរ្យរសាមគ្គីសង្គ្រោះ ២ធ្នូ ១៩៨៨ រហូតឈានដល់ថ្ងៃជ័យជម្នះ ថ្ងៃ៧ មករា ១៩៧៩ តែម្តង៕