2023-10-28 02:10
451

ខេត្តកំពង់ស្ពឺ៖ ប្តីនឹងប្រពន្ធបានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូហើយរថយន្តប៉ះពីក្រោយបណ្តាលឲ្យដួលកិនចំទាំងពីរនាក់។
ហេតុគ្រោះថ្នាក់នេះកើតឡើងលើផ្លូវលេខ១៤០ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកកលេខភ្នំពេញ3F-3129 សណ្តោងសឺមីរុឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-6247  ។
អ្នកបើកបរឈ្មោះ ពឿន សុន  ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិកណ្តត់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងត្បួងទៅទិសខាងជើង លុះមកដល់ចំណុចខាងលើបានប៉ះពីក្រោយម៉ូតូមួយគ្រឿងម៉ាក ហុងដា ប៊ីត ពណ៌ ខៀវ-ស ពាក់ស្លាកលេខកំពង់ស្ពឺ 1W-6877 ។

អ្នកបើកបរឈ្មោះ មូល ម៉ី ភេទប្រុស អាយុ៣៣ឆ្នាំ ឌុបប្រពន្ធឈ្មោះ សុខ ទូច ភេទស្រី អាយុ២៩ឆ្នាំ អ្នកទាំងពីរនាក់រស់នៅភូមិត្រពាំងអណ្តូង ឃុំស្រុកពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបស្របទិសគ្នា ។

ប្រភពបានបន្តទៀតថាបណ្ដាលឱ្យដួលម៉ូតូធ្លាក់ជនរងគ្រោះទាំងពីរនាក់ត្រូវរថយន្តបង្កកិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ចំពោះវត្ថុតាងទាំងពីរគ្រឿងយកមកក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង។
អ្នកបើកបររថយន្ដឈ្មោះ ពឿន សុន បាននាំមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីសាកសួរ៕