ដើម្បីចូលរួមអបអរសាទរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ខែ វិច្ឆិកា ឆ្នាំ២០២៣នៃព្រះរាជពិធីបុណ្យ អុំទូក អកអំបុកនិងសំពះ ព្រះខែ ប្រជាពលរដ្ឋស្រុកលំផាត់បានរៀបចំពិធី ប្រណាំងទូក«ង»នៅភូមិស្រែឈូកឃុំជ័យឧត្តម ដើម្បីកម្សាន្ត សប្បាយដោយ មាន ប្រជា ពលរដ្ឋចូលរួម ទស្សនា យ៉ាង ច្រើន កុះករ។ពិធីប្រណាំងទូកជាលក្ខណៈប្រពៃណីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គិត ទ្រី សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌរតនគិរីផងដែរ។
ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តម តំណាងរាស្រ្ត បានសម្តែងនូវការសប្បាយរីករាយជាមួយពុកម៉ែ បងប្អូនប្រជាពលរដ្ឋ។ឯកឧត្តមបន្តថា ការប្រណាំងទូករបស់ប្រជាពលរដ្ឋនាពេលនេះគឺក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីតាមភូមិដែលមានជាយូរ លង់ណាស់មកហើយ និងក៏ជាការកម្សាន្តសប្បាយ រំសាយការនឿយហត់របស់ប្រជាពលរដ្ឋ ក្នុងរដូវប្រមូលផលស្រូវស្រាលដើមរដូវផងដែរ។
នៅក្នុងឱកាសនេះ ឯកឧត្តម គិត ទ្រីបានឧត្ថម្ភខោអាវនិងមួក ចំនួន៦០កំប្លេូ ស្នើ៣០០ដុល្លាជូនក្រុមកីឡាករទាំង៣ទូកផងដែរ។
សូមបញ្ជាក់ថាការ ប្រណាំង ទូក«ង»នេះប្រារព្ធឡើង តាម ដង ទន្លេ ស្រែពកដែលមានទូកចូលរួម ចំនួន ៣ទូក៕