(កំពត)នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣នេះអាជ្ញាធរខេត្តកំពតបានរៀបចំកែលម្អរតុបតែងបង្កើនសោភ័ណ្ឌភាពក្នុងក្រុងកំពត ដើម្បីទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តកំពត ដូច្នេះហើយអាជ្ញាធរខេត្តកំពតបានត្រៀមលក្ខណៈក្នុងពិធីព្រឹត្តិការណ៍ប្រណាំងទូក (ង) ខ្នាតប្រពៃណីរយៈពេលពីថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី១១ ខែវិច្ឆិ ឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលខេត្តកំពតបានរៀបចំកែលម្អតុបតែងអំពូលភ្លើងនៅតាមសួនច្បារ និងតំបន់រមណីយដ្ឋានសំខាន់ៗមួយចំនួនក្នុងក្រុងកំពតឱ្យហើយនៅមុនថ្ងៃពិធីព្រឹត្តិការណ៍ប្រណាំងទូក(ង)ខ្នាតប្រពៃណីនាខែវិច្ឆិកាខាងមុខ។
អាជ្ញាធរខេត្តកំពតបានឲ្យដឹងថាគឺជាខេត្តមួយក្នុងចំណោមខេត្តដែលនៅជាប់ឆ្នេរសមុទ្រ គឺជាខេត្តមួយដែលជាគោលដៅទេសចរណ៍ដ៏សម្បូរបែបទៅដោយមានទីកន្លែងរមណីយដ្ឋាននានាសម្រាប់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិតែងតែមកលេងកម្សាន្តលម្ហែមើលធម្មជាតិខ្យល់អាកាសបរិសុទ្ធផងដែរ។
ទន្ទឹមជាមួយគ្នានេះរដ្ឋបាលខេត្តកំពតបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក(ង)ខ្នាតប្រពៃណី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបឆ្នាំ២០២៣នេះ ខេត្តកំពតបានរៀបចំព្រឹត្តិការណ៍មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
នៅជាមួយគ្នានេះដែរឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចង្អុលបង្ហាញឱ្យកែលម្អតុបតែងសោភ័ណ្ឌភាព ដ់ើម្បីបង្កើននូវភាពទាក់ទាញសម្រាបភ្ញៀវទេសចរណ៍ ដូច្នេះរដ្ឋបាលខេត្តកំពតបានម៉ាញឹករៀបចំកែលម្អអំពូលភ្លើងនៅតាមដងផ្លូវនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងក្រុងកំពត ដែលកំពុងពន្លឿនស្ថាបនាសួនកម្សាន្តនៅមុខសាលាខេត្តចាស់ ដែលសួននេះសម្រាបភ្ញៀវទេសចអាចរថតរូបជាអនុស្សាវរីយ៍ មើលលើខ្នងភ្នំបូកគោថ្ងៃរៀបលិចផងដែរ។
ផ្លូវក្នុងក្រុងកំពតនិងហេដ្ឋាចនាសម្ព័ន្ធត្រូវបានកែប្រែពីផ្លូវកៅស៊ូ មកជាផ្លូវបេតុងដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ។
ជាមួយគ្នានោះរដ្ឋបាលខេត្តកំពតបានតុបតែងដាក់អំពូលភ្លើងពណ៌លម្អតាមសួនច្បារជាសាធារណៈ នៅតាមតំបន់ទីតាំងសំខាន់ៗមួយចំនួនត្រូវបានកែលម្អបន្ថែម ដើម្បីធ្វើឱ្យរួចរាល់នៅមុនថ្ងៃរៀបចំព្រឹត្តិការណ៍នៃការប្រណាំងទូកមកដល់ខាងមុខ។
បើយោងតាមការលើកឡើងឱ្យដឹងថាពីលោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពត បានឱ្យដឹងថា ព្រឹត្តិការណ៍នៃការប្រណាំទូក (ង) ខ្នាតប្រពៃណីក្នុងឆ្នាំនេះឱ្យមានការអធិបអធមជាងឆ្នាំមុនៗ គឺជាព្រឹត្តិការណ៍មួយដែលធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍នេះហើយនឹងមានការប្រគុំតន្ត្រី និងមានការអុចកាំជ្រួចព្រមទាំងមានការដាក់តាំងពិពរណ៌ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ ដើម្បីដាក់តាំងបង្ហាញផលិតផលសក្តានុពលក្នុងខេត្តកំពតផងដែរ។
ទន្ទឹមនឹងនោះដែរលោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពតបានបន្ថែមឱ្យទៀតថា ចំពោះការរៀបចំកែលម្អតុបតែងសោភ័ណ្ឌភាពរចនាសម្ព័ន្ធក្នុងក្រុង ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដូចជាការពង្រីកផ្លូវនៅខាងត្បូងសាលាខេត្តទៅដល់រង្វងមូលត្រីផ្សោតដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ក៍ដូចជាការស្ថាបនាសួនកម្សាន្តរថតរូបអនុស្សាវរីយ៍នៅមុខសាលាខេត្តចាស់ ដើម្បីសម្រួលហើយព្រមទាំងមានការដាក់បំពាក់ភ្លើងពណ៌នៅកែលម្អនៅតាមដើមឈើតាមបណ្តោយធ្នេរព្រែកកំពង់បាយផងដែរ។(សឹង រ៉ាត់)