ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារស្រែកទ្រហោយំនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីកូនប្រុសចងកសម្លាប់ខ្លួននៅក្នុងផ្ទះក្រោយពីអន់ចិត្តម្ដាយស្ដីបន្ទោស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទ៍។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ក្មេងប្រុសខាងលើមាន ឈ្មោះ រិន ឆាយ៉ា អាយុ ១០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសំឡីខាងជើង ឃុំសំឡីស្រុកកំពង់រោទ៍។
ប្រភពបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានថាមានមនុស្សចងកសម្លាប់ខ្លួនភ្លាមសមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្ត៏រដ្ឋបាលឃុំសំឡីនិងគ្រូពេទ្យបានចុះមកពិនិត្យសព ហើយក៏បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីជារឿងឃាតកម្មអ្វីនោះទេ។
បើតាមម្ដាយក្មេងគិតខ្លីបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា មិនគួរកូនគិតខ្លីបែបនេះសោះ ដោយគ្រាន់តែគាត់ស្ដីបន្ទោសបន្តិចបន្តួចរឿងដើលេងច្រើនពេកនិងសុំឱ្យជួយធ្វើការងារផ្ទះផងក៏ដាច់ចិត្តចងកសម្លាប់ខ្លួនបែបនេះ។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់សពអោយ ឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕