ខេត្តបន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរីមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តធុនធំបុករះបង្កាន់ដៃដែកចែកទ្រូងផ្លូវ ។
សមត្ថកិច្ចប្រាប់ថាៈ នៅមុនពេលកើតហេតុមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿងប្រភេទផ្លូវប្រាំបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងហើយបានបុករះបង្កាន់ដៃដែកចែកទ្រូងផ្លូវបណ្តាលឲ្យកាប៊ីនរថយន្តនិងទ្រុងក្រោយជាប់ទ្រូងផ្លូវធ្វើឲ្យមានរងរបួសធ្ងន់២នាក់ម្នាក់បានស្លាប់នៅពេលដែលបញ្ជូនដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីនិងម្នាក់ទៀតរបួសធ្ងន់ជាអ្នកបើកបររថយន្ត។
ប្រភពបន្តថាៈ ក្រោយគ្រោះថ្នាក់កើតឡើងគេមានឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរីបានមកដល់ភ្លាមៗបានសម្រួលចរាចរណ៍បានប្រាប់ថាៈ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងអាចបណ្ដាលមកពីអ្នកបើកបរជ្រុលចង្កូតទើបបណ្តាលបុករះបង្កាន់ដៃដែកចែកទ្រូងផ្លូវបណ្តាលរបួសធ្ងន់២នាក់ម្នាក់បានស្លាប់ជាអ្នកសុំរួមដំណើរនិងម្នាក់ទៀតអ្នកបើកបរថយន្តរបួសធ្ងន់មានឈ្មោះ ចាន់ ធុន ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិក្បាលឡាន ឃុំស្រែគាជ័យ ស្រុកទឹកផុស ខេត្តកំពង់ស្ពឺ ត្រូវបានសង្គ្រោះនិងខូចខាតរថយន្តកាប៊ីនផ្នែកខាងមុខនិងខូចខាតបង្កាន់ដៃដែកចែកទ្រូងផ្លូវប្រវែងជិត៣០ម៉ែត្រនិងដើមឈើកណ្តាលទ្រូងផ្លូវបាក់អស់៣ទៅ៤ដើម។
មន្ត្រីនគរបាលបានបញ្ជាក់ថាៈក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីជំនាញបានចុះទៅពិនិត្យហើយដែលបង្កអោយខូចខាតទ្រព្យសម្បត្តិរដ្ឋត្រូវបានយករថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីអនុវត្តតាមច្បាប់៕