ខេត្តបាត់ដំបង ៖ ថ្ងៃអាទិត្យ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក បណ្តែតប្រទីបអបអរសាទរថ្ងៃចេញព្រះវស្សា នៅខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនគរបាល រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុង កម្មវិធី កំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ចាប់ពីពេលព្រឹករហូតដល់ពេលរាត្រី ដោ យមានការបា-ញ់កាំ-ជ្រួ-ច យ៉ាងច្រើននៅជិតទីវិមានឯករាជ្យ។
ក្រៅពីកិច្ចការពារសន្តិសុខនៅទីកន្លែងប្រារព្វពិធី កងកម្លាំងនគរបាល មានភារកិច្ចការពារសន្តិសុខតាមដងផ្លូវ សំខាន់ៗនៅចាប់ពីចំណុចក្រុងបាត់ដំបង ឆ្ពោះទៅតាមបណ្តាស្រុក នានាដើម្បីរក្សាការពារសន្តិ សុខជូនប្រជាពលរដ្ឋ លោកធ្វើដំណើរវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញប្រកបដោយសុខសុវត្ថិភាព៕