2023-10-31 14:33
649

ភ្នំពេញ ៖ ស្ត្រីម្នាក់ដោយសារតែបញ្ហាជំងឺប្រព័ន្ធប្រសាទរើឡើងធ្វើទុក្ខក៏សម្រេចចិត្តចងកសម្លាប់ខ្លួនបាត់បង់ជីវិតដោយខ្លួនឯងចោលប្តី និងកូន២នាក់។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅផ្ទះលេខ១២៦ ផ្លូវលេខ១៨ បុរីឈូកវ៉ា២ ស្ថិតក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីខាងលើមាន ឈ្មោះ មាស បូរ៉ា អាយុ៣២ឆ្នាំ មុខរបរ នៅផ្ទះ មានប្តីឈ្មោះ ព្រេល វិត អាយុ៣៥ឆ្នាំ មុខរបរ ទិញលក់រថយន្ត មានកូនចំនួន២នាក់ រស់នៅផ្ទះកើតហេតុខាងលើ ដែលមានស្រុកកំណើតនៅភូមិគរ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ។


បើតាមក្រុមគ្រួសារបានឱ្យដឹងថា ស្ត្រីរងគ្រោះ កាលពីសម្រាលកូនខ្ចី ៦ខែមុន បានដួលផ្ងាកក្រោយ ប្រឈមនឹងសុខភាព ហើយត្រូវបាននាំបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី សតិ អារម្មណ៍ ខុសប្រក្រតី ប្រើប្រាស់ថ្នាំជាប្រចាំ បងប្អូន ក្រុមគ្រួសារ មិនដែលនិយាយអ្វី ប៉ះពាល់ដល់អារម្មណ៍គាត់ឡើយ ស្រាប់តែកាលពី៣ថ្ងៃមុនកើតហេតុនេះ មិនដឹងថាគាត់គិតរឿងអ្វី បែរជានិយាយប្លែកៗ នាំគ្នានិយាយលួងលោម ធ្វើឱ្យគាត់សប្បាយចិត្ត ។

ប្រភពបន្តទៀតនៅ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ មុនកើតហេតុ ភ្ញាក់ពីដេក នាំកូនចុះមកក្រោម រៀបចំផ្ទះសម្បែង ចំណែកបុរសជាប្តី ក៏បានចេញទៅរកហូបអីនៅក្រៅ និងទិញចំណីអាហារ សម្រាប់ប្រពន្ធកូនផង លុះវិលមកដល់ផ្ទះវិញ បាត់ប្រពន្ធ ឃើញតែកូន ស្រែកហៅ តែមិនឆ្លើយ ឡើងទៅមើលក្នុងបន្ទប់ឡៅតឿ ស្រាប់តែប្រទះឃើញ ប្រពន្ធចងកសម្លាប់ខ្លួន នឹងចម្រឹងបង្អួច ស្លាប់បាត់ ទើបផ្អើលឆោឡោ អ្នកជិតខាង សាច់ញាតិនៅក្បែរនោះ រាយការណ៍ទៅសមត្ថកិច្ច ។


ក្រោយកើតហេតុសមត្ថកិច្ចជំនាញ កោសល្យវិច័យ ស្នងការក្រុងភ្នំពេញ គ្រូពេទ្យ ចុះទៅពិនិត្យ ឃើញថាស្លាប់ដោយចងកសម្លាប់ខ្លួន រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យទៅតាមប្រពៃណី ៕