ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ ដោយបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងអាជ្ញាធរមូលដ្ឋាន កាលពីវេលាម៉ោង ០៨និង៤០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ពេជ្រ ណាវី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។
សមត្ថកិច្ចបន្តថា ផ្ទះរងគ្រោះខាងលេីជាប្រភេទសំណង់ (ឈើលើថ្មក្រោម ទំហំ៥ម៉ែត្រX៨ម៉ែត្រ ) ដោយខូចខាតសម្ភារៈ ឆេះផ្ទះអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
ក្នុងករណីគ្រោះអគ្គិភ័យនេះមិនបណ្ដាលឱ្យមនុស្សស្លាប់ និងរបួសឡើយ ហើយក្រុមមន្ត្រីជំនាញបានយករថយន្តការិយាល័យបង្ការ សង្គ្រោះអគ្គិភ័យចំនួន ០៣គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប។ ក្នុងនោះក៏មានរថយន្តជំនួយ ៖ រថយន្តរបស់ព្រលានយន្តហោះ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន សើ្មរនឹង ២០ម៉ែត្រគូប។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ចំនួន ០១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប ដោយពន្លត់ចប់នៅម៉ោង ០៩និង៣០នាទីព្រឹកនាថ្ងៃខែ ឆ្នាំដដែល ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕