2023-10-31 15:27
537

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់មិនដឹងមានវិបត្តិអ្វីសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងផ្ទះដាក់អីវ៉ាន់មិត្តភក្ដិបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល។ 


ជនរងគ្រោះឈ្មោះ ហ៊ុន យឿន ភេទប្រុសអាយុ២០ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះដាក់អីវ៉ាន់របស់មិត្តភក្តិកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ 
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃកើតហេតុមិត្តភក្ដិរួមការងារសំណង់ជាមួយគ្នាបានមកគោះទ្វារហៅជនរងគ្រោះដើម្បីទៅធ្វើការតែជនរងគ្រោះមិនឆ្លើយតបដោយសារតែជិតដល់ម៉ោងធ្វើការទៅហើយមិត្តភក្ដិក៏បានទៅធ្វើការមុនទៅ រហូតមកដល់វេលាម៉ោងកើតហេតុមិត្តភក្ដិឆ្ងល់មិនឃើញទៅដល់កន្លែងធ្វើការទៀតក៏ខលទៅឪពុករបស់គាត់ដែលផ្ទះក្បែរនោះឱ្យទៅមើល។ ពេលនោះក៏ឱ្យក្មេងម្នាក់ឡើងលើដំបូលអើតមើលក៏ឃើញជនរងគ្រោះចងកនឹងធ្នឹមស្លាប់បាត់ទៅហើយទើបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។ 


ក្រោយកើតហេតុសមត្ថកិច្ចជំនាញ កោសល្យវិច័យ ស្នងការក្រុងភ្នំពេញ គ្រូពេទ្យ ចុះទៅពិនិត្យ ឃើញថាស្លាប់ដោយចងកសម្លាប់ខ្លួន រួចប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យទៅតាមប្រពៃណី ៕