ខេត្តក្រចេះ៖ ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ។ ដែលមានវត្តមានចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និង លោកលោកស្រីជាអភិបាលរងខេត្ត និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៥០០ នាក់ ។
មានប្រសាសន៍ ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ពីគោលបំណងនៃការបើកវេទិការនេះឡើង គឺ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្តបានដឹងនូវសមិទ្ធផលដែលរដ្ឋបាលខេត្ត សម្រេចបានកន្លងមក និងមានគម្រោងជាអទិភាពនានាក្នុងឆ្នាំកន្លងមក ហើយក៏នឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញនូវមតិយោបល់ សំណូមពរ រួមទាំងបញ្ហាប្រឈមរបស់ខ្លួន ដើម្បីឲ្យមន្ទីរជំនាញពាក់ព័ន្ធបកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយ និងឆ្លើយតបប្រកប់ដោយប្រសិទ្ធភាព ។
ដោយក្នុងឱកាសនោះ អង្គវេទិការបានទទួលបានសំណើរ និងសំណូមពរចំនួន ១០ ដោយបញ្ហានិងសំណូមពរទាំង១០ នោះ រួមមាន ៖-បញ្ហាស្ទះប្រព័ន្ធលូរំដោះទឹក-បញ្ហាប៉ះពាល់ដីស្រែលើទម្រង់ផ្លូវ-ការចុះបញ្ជីក្បាលដីជាប្រព័ន្ធ-ការសង់ទីបូជាសព្វ នៅជិតភូមិ មានសភាពចាស់ទ្រុឌទ្រោម និងប៉ះពាល់សុខភាព-ស្នើសុំដាក់សូឡាបំភ្លឺទីវត្តអារាម និងស្ពាន-ការជួសជុលផ្លូវលំ និងកែសម្រួលផ្លូវជាតិ ដើម្បីពញ៉ាក់ស្មារតីដល់អ្នកបើកបរ បញ្ជៀសគ្រោះថ្នាក់ជាហថាហេតុ ។
ជុំវិញបញ្ហា និងសំណូមពរខាងលើនេះ គណអធីបតីបានធ្វើការបស្រាយ និងដោះស្រាយជូនភ្លាមៗនៅនឹងកន្លែង បានចំនួន ៨ ក្នុងនោះសល់២ ដោយសំណូមពរ១ ចាត់ឲ្យមន្ទីរជំនាញពាក់ព័ន្ធ សហការជាមួយសហគមន៍ ចុះពិនិត្យសិក្សា និងរកដំណោះស្រាយ ហើយ១ទៀតជាដំណោះស្រាយរបស់ថ្នាក់លើ ដោយហួសដែនសមត្ថភាពរបស់រដ្ឋបាលខេត្ត ៕