2023-11-02 08:50
517

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ   ស្រាវជ្រាវឈានដល់ការបង្ក្រាបករណីសម្រួលទីតាំងឲ្យមានការប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបន្ទប់ផ្ទះសំណាក់ យីហោ «ញ៉ូខាសល» ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ០៦នាក់។

ប្រភពព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង០០នាទី កម្លាំងផ្នែកជំនាញខណ្ឌ  បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបករណី សម្រួលទីតាំងឲ្យប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច ផ្ទះសំណាក់ «ញ៉ូខាសល» ផ្ទះលេខ២៦E0E3 ផ្លូវលេខ ៥១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ អនុវត្តន៍តាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់  ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក ជា ខេមា  ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ។

ចំពោះជាលទ្ធផល នៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់(ៗ ស្រី ០៣នាក់ រួមមាន៖ 
១- ឈ្មោះ ខេង ថារ៉េត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកទទួលភ្ញៀវ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវ១១៧ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្រួលទីតាំងឲ្យប្រើប្រាស់។ 
២- ឈ្មោះ សុខ ស្រីណែត ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ជួញដូរ។ 
៣- ឈ្មោះ ថេង សុផត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ ប្រើប្រាស់។ 
៤- ឈ្មោះ សុិន ស្រីពេជ្រ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ប្រើប្រាស់។ 
៥- ឈ្មោះ ជា ស្រីល័ក្ខ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ប្រើប្រាស់ 
៦- ឈ្មោះ ស៊ុំ ឡាដាំង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ ប្រើប្រាស់ រួមនឹងវត្ថុតាងត្រូវចាប់យកមួយចំនួនធំផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលារ ដើម្បីចាត់ការតាមផ្លូវច្បាប់៕