ភ្នំពេញ. បុរសម្នាក់ដែលជាអ្នកធ្វើការនៅកន្លែងលក់គ្រឿងបន្លាស់រថយន្តមួយទឹកមកពីប្រទេសកូរ៉េមួយកន្លែងឈ្មោះ ពុទ្ធា ត្រូវបានម្ដាយក្មេងស្រីរងគ្រោះប្ដឹងពីបទបៀតបៀនគេខ្មាស់ទៅលើកូនស្រីរបស់គាត់។
តាមប្រភពពីក្មេងស្រីរងគ្រោះបានឲ្យដឹងថានៅវេលាម៉ោង ២.០០នាទីរសៀលថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៣គាត់បានដើរលក់ប្រហិតបីនាក់បងប្អូននៅក្នុងភូមិកប់ភ្លុកសង្កាត់ភ្លើងអាឆេះរទេះ។
ហើយក៏បានជួបនឹងជនសង្ស័យខាងលើបានហៅគាត់ទិញប្រហិតចំនួនបីពាន់រៀលរួចហើយជនសង្ស័យក៏បានឲ្យខ្លួនជួយចងខ្សែនៅក្នុងបន្ទប់ទឹកក្នុងឃ្លាំងលក់គ្រឿងបន្លាស់រថយន្តឈ្មោះ ពុទ្ធា តែខ្លួនចងមិនដល់ហើយជនសង្ស័យក៏បានចាប់លើកជនរងគ្រោះឲ្យចងរួចបន្លំចាប់ច្របាច់ដើមទ្រូងក្មេងស្រីរងគ្រោះខាងលើ ហើយក្មេងស្រីរងគ្រោះខាងលើក៏បានស្រែកថាអត់ទេអត់ទេពូ។
បើតាមការបញ្ជាក់ពីម្ដាយរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា គាត់បានមកពីលក់ប្រហិតនៅមុខរោងចក្រហើយប្រហិតដែលនៅសល់គាត់ក៏បានឲ្យក្មេងស្រីរងគ្រោះខាងលើយកទៅលក់បីនាក់បងប្អូននៅក្នុងភូមិកប់ភ្លុកសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
ស្រាប់តែនៅវេលាម៉ោង ២.៣០នាទីរសៀលកូនស្រីគាត់យំរត់មកប្រាប់ម្ដាយថាបុរសខាងលើបានបន្លំបៀតបៀនគេខ្មាសមកលើខ្លួន។
ភ្លាមៗនោះដែរម្ដាយក្មេងស្រីរងគ្រោះក៏បានខលទូរសព្ទប្ដឹងទៅខាងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះភ្លាមៗផងដែរ។
ក្រោយទទួលពាក្យបណ្ដឹងតាមទូរសព្ទនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះក៏បានចុះទៅដល់កន្លែងទីតាំងនិងបាននាំខ្លួនជនសង្ស័យខាងលើយកទៅធ្វើការសួរនាំបន្តនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះភ្លាមៗផងដែរ។