ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា៖ មន្ត្រីជំនាញ ក.ប.ប. បន្តបេសកកម្មត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត-រាជធានី ដើម្បីបន្តយុទ្ធនាការការពារនូវសុខុមាលភាពប្រភាពប្រជាពលរដ្ឋ និងសិទ្ធិរបស់អ្នកប្រើប្រាស់។
ជាក់ស្ដែងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ មន្រ្តីជំនាញ ក.ប.ប. ដែលជាមន្រ្តីជំនាញផ្នែកម្ហូបអាហារ បានបន្តខិតខំយកចិត្តទុកដាក់ស្រាវជ្រាវទំនិញគ្រប់ប្រភេទនៅលើទីផ្សារក្នុងការការពារសុខុមាលភាពអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងទីផ្សារ និងអនុវត្តទោសទណ្ឌលើម្ចាស់អាជីវកម្មដែលមិនស្មោះត្រង់ ពោលគឺត្រូវតែពិន័យទៅតាមច្បាប់ដែលមានចែងជាធរមាន។
ក្នុងប្រតិបត្តិការការចុះត្រួតពិនិត្យ តាមលទ្ធផលមន្រ្តីជំនាញគឺបានរកឃើញ និងដកហូតទំនិញមិនអនុលោមភាពចំនួន ១៤៦គីឡូក្រាម លើសំណាក់គំរូចំនួនជាង ៣០មុខ រីឯម្ចាស់ទំនិញត្រូវបានទទួលនូវពិន័យទៅតាមនីតិវិធីជាធរមានផងដែរ៕