បន្ទាយមានជ័យ៖ ក្រុមក្មេងទំនើង ចំនួន ១០នាក់ ក្នុងចំណោមបក្ខពួក ១៣នាក់ ត្រូវបានកម្លាំងនគរបាលអធិការនគរបាលស្រុកព្រះនេត្រព្រះ ឃាត់ខ្លួនជាបន្តបន្ទាប់ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នគរបាលបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង២៣រំលងអាធ្រាត្រ មានករណីលួចកាប់ធុងក្លាសេ នៅភូមិទានកាំជេីង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដេីម្បីលួចយកភេសជ្ជ:គ្រឿង និងកំប៉ុងក្នុងធុងក្លាស្សេផឹក បង្កដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ។
ក្រោយពេលទទួលបានព័ត៌មាន កម្លាំងជំនាញនគរបាលយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍ទាំង៩ ធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាសង្ស័យ ចំនួន ០២នាក់ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដោយជនសង្ស័យទាំង ០២នាក់បានឆ្លើយសារភាពថា «ពួកខ្លួនមានគ្នា ចំនួន ១៣នាក់ ពិតជាបាននាំគ្នាធ្វេីសកម្មភាពលួចយកធុងក្លាសេ ដេីម្បីកាប់ធុងក្លាស្សេយកភេសជ្ជ:គ្រឿងកំប៉ុងក្នុងធុងក្លាស្សេ នឹងជនសង្ស័យទាំង ០២នាក់នោះ ធ្លាប់ធ្វេីសកម្មភាពកាប់ធុងក្លាសេយកភេសជ្ជ:គ្រឿងកំប៉ុង នៅខាងលិចវត្តខ្ចាស់ ភូមិខ្ចាស់ ឃុំបុស្បូវ កាលពីខែកញ្ញា ឆ្នាំ២០២៣ផងដែរ»។
ក្រោយពីស្តាប់ចម្លើយកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ ស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធ បានចំនួន ០៨នាក់បន្ថែមទៀត។
បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដេីម្បីអនុវត្តន៍តាមនីតិវិធី និងបក្សពួក ០៣នាក់ទៀតគេចខ្លួន៕