ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១៣នាទីយប់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ លេខ១៨២ ចំណុចមុខផ្សារអូឡាំព្យ៉ា ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
រថយន្តស៊េរីទំនើបម៉ាកMazda ដែលបើកបរមេឃកំពុងភ្លៀងបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀចចេញពីជួរអស់មួយកង់ ចំណែករថយន្តខូចខាតផ្នែកខាងមុខខាងស្ដាំនិងដាច់កាឡេកង់ម្ខាងទៅមុខលែងរួច។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកMazda ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BH-6273 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលវៀចចេញពីជួរមួយកង់ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខខាងស្ដាំ និងដាច់កាឡេកង់មុខម្ខាងទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕