2023-11-08 12:24
518

ព្រះសីហនុ៖ ក្រុមស្រីស្អាត ប្រុសសង្ហាចូលចូលចិត្តដើរលេងតាមក្លឹបកម្សាន្តយប់មិនចូលផ្ទះសម្បែង ដោយប្រមូលម្តុំគ្នាប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់់ ត្រូវបានកម្លាំងសមត្ថកិច្ចចំប្រតិបត្តិការបង្ក្រាបបាន ចំនួន ២១នាក់ ក្នុងហាងការ៉ាអូខេ យីហោ «ស៊ីន ហាយ» និងបានបង្ហាញមុខនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។
 
របាយការណ៍នគរបាល បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ដោយមានការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀន ចំនួន ០១ករណី ដែលប្រព្រឹត្ដចំនួន ៥គោលដៅ ដែលនៅក្នុងសង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ 

ក្នុងប្រតិបត្តិការដ៏ក្តៅគគុកនោះ សមត្ថកិច្ចជំនាញដកហូតវត្ថុតាង រួមមាន៖ សារធាតុញៀន សរុបទម្ងន់ ៥៩៦.៦៧ក្រាម (ទម្ងន់សុទ្ធ), ទូរសព្ទដៃ ចំនួន ១៩គ្រឿង, ថេបផ្លេត ចំនួន ០១គ្រឿង, ម៉ូតូ ចំនួន ០១គ្រឿង, ឧបករណ៍ចាក់ភ្លេង ចំនួន ០២គ្រឿង, ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០៩ និងជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង, ស្រោមអនាម័យ និងសម្ភារៈជាច្រើនទៀត និងបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ២១នាក់ ក្នុងនោះស្រី ០៦នាក់ ជនជាតិខ្មែរ ។ 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕