(កែប)៖ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣រដ្ឋបាលខេត្តកែបបានរៀបចំកែលម្អសោភណ្ឌភាពធ្វើរង្វង់មូលត្រីផ្សោតនៅមុខមន្ទីរទេសចរណ៍ខេត្តកែប ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងការរៀបចំពិធីបុណ្យសមុទ្រនាពេលខាងមុខ ក៏ដូចជាសម្រួលដល់ការធ្វើដំណើរបស់ពលរដ្ឋមករកម្សាន្តនិងភ្ញៀវទេសចរមកកាន់តំបន់ធ្នេរខ្សាច់លេងទឹកស្រី អភិបាលខេត្តកែបបានជំរុញឱ្យអាជ្ញាធរក្រុងកែប កែលម្អធ្វើរង្វង់មូលដាក់រូបត្រីផ្សោតនៅចំណុចមុខមន្ទីរទេសចរណ៍ខេត្តកែបដើម្បីបញ្ជៀសការកកស្ទះរាល់ពេលមានបុណ្យទានម្តងៗ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចូលរួមពិធីសែនព្រេនសុំផ្លាស់ប្ដូររូបសំណាកព្រះវិស្នុទៅតម្កល់នៅទីតាំងថ្មី ហើយរដ្ឋបាលខេត្តកែបបានកែលម្អស្ថាបនាសោភណ្ឌភាពថ្មីធ្វើជារង្វង់មូលដាក់រូបត្រីផ្សោត ដើម្បីបញ្ជៀសសម្រួលការកកស្ទះនៅមុខមន្ទីរទេសចរណ៍ខេត្តកែប រដ្ឋបាលខេត្តបានកែលម្អសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិដែលមកលម្ហែលេងកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី ១០ ជុំទី ៣ នៅខេត្តកែបបានរៀបចំចាប់ពីថ្ងៃទី ១ ធ្នូដល់ថ្ងៃទី ៣ ខែធ្នូរ ឆ្នាំ២០២៣នាពេលខាងមុខ។
រដ្ឋបាលខេត្តកែបបានឱ្យដឹងថា ដើម្បីតែលម្អសោភណ្ឌភាពធ្វើរង្វង់មូលនៅចំណុចមុខមន្ទីរទេសចរណ៍ខេត្តដើម្បីជៀសវាងការកកស្ទះចរាចរណ៍នៅពេលដែលមានបុណ្យទានម្តងៗ ហើយថ្ងៃសៅរ៍ អាទិត្យ ក៏មានការកកស្ទះខ្លះៗផងដែរ។
បន្ទាប់ពីសែនព្រេនរួច ឯកឧត្តមសោម ពិសិដ្ឋ អភិបាលខេត្តកែប បានពិនិត្យជុំវិញការដ្ឋានពង្រីកធ្វើរង្វង់មូលនេះស្ថាបនាបានប្រមាណជិត ៥០%ហើយជាកន្លែងថ្មីមួយទៀតដែលក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យរដ្ឋបាលខេត្តមានការកែលម្អស្ថាបនាឡើង ដើម្បីបញ្ជៀសការកករស្ទះដល់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែបនាថ្ងៃខាងមុខនេះ។
ជាមួយគ្នានោះដែ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានជំរុញដល់ក្រុមការងារធ្វើយ៉ាងណាស្ថាបនាកែលម្អសោភណ្ឌភាពឱ្យបានរួចរាល់នៅមុនពេលរៀបចំពិធីបុណ្យសមុទ្រ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ដល់ពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងពិធីបុណ្យឆ្លងឆ្នាំសកល់ហើយនិងរៀបចំពិធីព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី ១០ ជុំទី ៣ ឆ្នាំ២០២៣នៅក្បែផ្សារក្តាមនៅខេត្តកែបនាពេលខាងមុខ។
(សឹង រ៉ាត់)