កំពង់ឆ្នាំង៖ កាណូតរុញជនខ្នាតធំ ចំនួន ០៥គ្រឿងត្រូវបានគេប្រទះឃើញកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ ម្តុំចំណុចកោះក្រញាណ ក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបានរាយការណ៍ជូនមេខណ្ឌជនផលខេត្តដើម្បីចុះបង្ក្រាប បែរជាលោកប្រាប់វិញយ៉ាងខ្លីថា «អត់មានកម្លាំងចុះបង្ក្រាបនោះទេ sic!»
ក្រុមកាណូតធ្វើសកម្មភាពនេសាទដោយខុសច្បាប់ ត្រូវគេប្រទះឃើញ នៅវេលាម៉ោងប្រមាណ ២០យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាណូតរុញជនខុសច្បសាប់ខ្នាតធំ ចំនួន ០៥គ្រឿង មានមេការឈ្មោះ ចម្រើន ទីលំនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ធ្វើសកម្មភាពល្មើសច្បាប់ បានរាយការណ៍ជូនលោក លី ឡា នាយកខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ប៉ុន្តែត្រូវបានមេជនផលប្រាប់វិញថា «ខាងសង្កាត់នេសាទស្រុកបរិបូណ៌ មានកម្លាំងតែម្នាក់មិនអាចចុះមកបានទេ»។ លោកនាយខណ្ឌជនផលកំពង់ឆ្នាំង ឲ្យជួយនាំយកកាណូតរុញជនទាំងនោះទៅប្រគល់ជូនសង្កាត់នេសាទស្រុកបរិបូរណ៌ ប៉ុន្តែដោយសារភាពមិនទទួលខុស ដើម្បីបំពេញតួនាទីភារកិច្ច ក្រុមប្រព្រឹត្តបទល្មើសនេសាទនាំគ្នាបើករត់គេចបាត់អស់។
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់ថា «ការពិតកម្លាំងសង្កាត់នេសាទស្រុកបរិបូណ៌ មានតែ ០២នាក់ និងកម្លាំងរបស់ខណ្ឌរដ្ឋបាលជនលផលកំពង់ឆ្នាំង មួយក្រុមនៅប្រចាំការឃុំឆ្នុកទ្រូ ៣,៤នាក់ និងកម្លាំងអធិការដ្ឋានជលផលខាងត្បួងបឹងទន្លេសាប នៅប្រចាំការទីនោះផងដែរ»។
ប្រធានមន្ទីររូបនេះ បានបន្ថែមថា «ហេតុម្ដេចក៏លោក លី ឡា នាយខណ្ឌមិនបញ្ជារឱ្យមន្ត្រីសង្កាត់នេសាទស្រុកបរិបូរណ៍ សហការគ្នាចុះមកបង្ក្រាបបទល្មើសនេះ។ ចំពោះករណីនេះ លោកនឹងបើកការស៊ើបអង្កេតបន្តទៀត តើមានបញ្ហាអ្វីខ្លះ? ជុំវិញបទល្មើសនេសាទរុញជននេះ»៕