2023-11-15 16:48
481

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុម ការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរាជធានីភ្នំពេញ និងការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តខេត្តព្រៃវែង។

    ឃាត់ចាប់រថយន្តបានចំនួនន្ត៣គ្រឿងមាន ៖ 
– រថយន្តទី១ ម៉ាកHYUNDIA  ជាប្រភេទរថយន្តដឹក ទំនិញចំណុះ២តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣G-២២១៦ ដឹកសាច់សត្វគ្រួចទម្ងន់៣.៦០០ គីឡូ ក្រាម មកពីប្រទេសវៀតណាម តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។ ឃាត់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចូលមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិត អនុញ្ញាតអ្វីទាំងអស់។

– រថយន្តទី២ ម៉ាកHYUNDIA  ជាប្រភេទរថយន្តដឹក ទំនិញចំណុះ៣.៥តោន ពណ៌ស ពាក់ស្លាកលេខព្រៃវែង៣A-១០៧១ ដឹកសត្វទារស់ចំនួន២,០០០ក្បាល មកពីប្រទេសវៀតណាម តាមច្រកពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឃាត់នៅឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចូលមកលក់ចែកចាយក្នុងក្រុងព្រៃវែង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

– រថយន្តទី៣ ម៉ាកHYUNDIA  ជាប្រភេទរថយន្តដឹក ទំនិញចំណុះ៣.៥តោន ពណ៌ស ពាក់ស្លាកលេខកំពត ៣A-១៨៨២ ដឹកសត្វមាន់រស់ និងទន្សាយរស់ចំនួន ១.២៥១ក្បាល មកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឃាត់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចូលមកលក់ចែកចាយក្នុងខេត្តព្រៃវែង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសទាំង៣ ករណីខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕