2023-11-15 21:37
665

ភ្នំពេញ៖ «បញ្ហាត្រង់ចំណុចថា រដ្ឋាភិបាលចង់កែច្បាប់លក់ដីជួនជនបរទេស» គឺ គោលគំនិតមានការស្នើសុំមែនដើម្បីសម្រួលដោះស្រាយបញ្ហាជាប់គាំងផ្នែកអចលនទ្រព្យ ប៉ុន្តែគ្មានគោលគំនិតក្បត់ជាតិលក់ដីឲ្យបរទេសអត់ទេ គឺចង់សម្រួលក្នុងវិស័យអចលនទ្រព្យដើម្បីឲ្យសេដ្ឋកិច្ចបានដើរ ប៉ុន្តែរដ្ឋាភិបាលបានអនុវត្តមិនចង់ហើយក៏មិនគិតថា មានការចាំបាច់ក្នុងការជួយស្រោចស្រង់ក្នុងវិស័យអចលនទ្រព្យដែរ។ 

ខាងលើនេះជាប្រសាសន៍របស់បសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងស្ពាននាគភ្លោះកោះនរា នារសៀល ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ 

សម្តេចមហា​វរធិបតីនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «វិស័យនេះជាង ២០ឆ្នាំកន្លងទៅបានរីកចម្រើនមកដល់ប៉ិននេះ រដ្ឋធម្មនុញ្ញយើងក៏បានហាមឃាត់ត្រង់ចំណុចហ្នឹងដែរ ប៉ុន្តែរដ្ឋាភិបាលមានលក្ខខ័ណ្ឌអនុគ្រោះជាច្រើន ផ្តល់ឱកាសជាច្រើន និងចុងក្រោយនេះអនុញ្ញាឲ្យជួយក្នុងរយៈពេលវែងសម្រាប់ក្របខ័ណ្ឌក្នុងបុរីស្អី...ដើម្បីឲ្យជនបរទេស គាត់អាចចូល ព្រោះកន្លងទៅគាត់អាចមានសិទ្ធដូចជាការវិនិយោគក្នុងលក្ខខ័ណ្ឌណាមួយគាត់បានសញ្ជាតិដោយផ្នែកលើច្បាប់វិនិយោគ កន្លែងខ្លះគាត់យកតំណាងជាខ្មែរ មួយទៀតបង្កើតក្រុមហ៊ុនតំណាងឲ្យគាត់ចុះឈ្មោះក្នុងស្រុកតែម្តង»។ 

សម្តេចមហា​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថា «ពេលខ្លះជនបរទេសគាត់ចង់បានភាពកក់ក្តៅរដ្ឋាភិបាលផ្ដល់ជូននូវរយៈពេលវែងពី ១៥ទៅ៥០ឆ្នាំ អ៊ីចឹង​មិនមែនរដ្ឋាភិបាលធ្វើបែបនេះ ដើម្បីលក់ដីឲ្យបរទេសទេ សូមបងប្អូនប្រជាពលរដ្ឋយល់ គឺលក្ខណជួលរយៈពេលវែងហើយសិទ្ធនៅតែរបស់កម្ពុជាដដែល»។ 

សម្តេចមហា​វរធិបតី ហ៊ុន ម៉ាណែត «រដ្ឋាភិបាលអនុវត្តតាមរដ្ឋកម្មនុញ្ញរបស់យើងដែលមិនអនុញ្ញាតឲ្យជនបរទេសទាំងរូបវន្តបុគ្គល ឬនិតិបុគ្គលអាចក្លាយជាម្ចាស់កម្មសិទ្ធលើដីធ្លីនៅកម្ពុជាបានទេ ពោលមានតែរូបវន្តបុគ្គល ឬនិតិបុគ្គលដែលមានសញ្ញាតិជាខ្មែរទេ មានសិទ្ធកាន់កាប់ដីធ្លី»៕