2023-11-16 11:46
533

ខេត្តកំពង់ស្ពឺ:     បុរសវ័យ៤៦ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យម្នាក់ ធ្វើសកម្មភាព ឆបោក មកបន្លំខ្លួនធ្វើជាអ្នកតថ្លៃទិញម៉ូតូ  ពីជនរងគ្រោះត្រង់ចំណុចតុបកាត់សក់ របស់ជនរងគ្រោះ ភូមិពោធិ៍  ឃុំដំណាក់រាំង ស្រុក សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។   ករណីឆបោកម៉ូតូនេះបានកើតឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវេលាម៉ោង០៨: ២៣នាទី ។  ជនរងគ្រោះ ឈ្មោះ អុង ភន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិពោធ៍ ឃុំដំណាក់រាំង ស្រុក សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពី ជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានបុរស់ម្នាក់ជិះម៉ូតូម៉ាក TODay ពណ៌ទឹកប្រាក់ ១គ្រឿង បានមកសួរនាំតថ្លៃទិញម៉ូតូជនរងគ្រោះ ម៉ាក់ C125 ពណ៌ខ្មៅ ស្លោកលេខ កំពង់ស្ពឺ 1R. 6235 ផលឹតឆ្នាំ២០២០ តថ្លៃគ្នាចុះឡើងត្រូវរូងគ្នា ក្នុងតំលៃ1650$ ។

ប្រភពដដែលបានអោយដឹងទៀតថា ជនសង្ស័យបានសុំខ្ចីសាកជិះម៉ូតូមើល តែជនរងគ្រោះមិនព្រមអោយជិះ ព្រោះមិនស្គាល់ជនសង្ស័យ ។ លុះមួយសន្ទុះក្រោយមក ក៍ឃើញ ជាងម៉ូតូ ម្នាក់ ឈ្មោះ បៀក ធ្វើមូ៉តូ នៅទីតាំង ភូមិអង្គតាសិត ឃុំ ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ មកមុន បន្ទាប់មកជនសង្ស័យមកតាមក្រោយ ដោយជនរងគ្រោះស្គាល់គ្នា ជាមួយឈ្មោះ បៀកជាងម៉ូតូ ក៍ទុកចិត្ត ព្រមអោយ ជនសង្ស័យ ជិះសាកម៉ូតូមួយជុំ រួចក៍ត្រឡប់មកវិញ ថាម៉ូតូជិះទៅដៃចង្កូតរាងផ្អៀង ហើយជនសង្ស័យ ក៍សាកជិះមួយជុំទៀត ស្រាប់តែជិះយកទៅបាត់តែម្តង ។

ភ្លាមៗនោះដែល ជនរងគ្រោះក៍អោយ ឈ្មោះ បៀក ជាងម៉ូតូ អោយជិះតាមជនសង្ស័យ តែឈ្មោះ បៀក បែជាជិះម៉ូតូទិញបាយយកមកកន្លែងធ្វើម៉ូតូរបស់ខ្លួនទៅវិញ ។

ក្រោយពីជនឆបោក ជិះម៉ូតូយកទៅបានជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍រដ្ឋបាលនគរបាល ដំណាក់រាំង ដើម្បីជួយរកយុត្តិធម៍ ។

ពាក់ពន្ធ័នឹងករណីនេះដែរក្រុមការងារ
សារព័ត៌មានយើងមិនទាន់បានសុំការបកស្រាយពី លោក បៀក បាននៅឡើយទេ ដោយពុំមានលេខទូរសព្ទ័ទំនាក់ទំនង។

ក្នុងនាមជាជនរងគ្រោះ ស្នើសុំ លោក ខឹម សាម៉ុន អធិការស្រុក សាមគ្គីមុនីជ័យ
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ ឯកឧត្តម ព្រះរាជអាជ្ញា ខេត្តកំពង់ស្ពឺ សូមមេត្តាជួយមានវិធានការរកយុត្តិធម៌ ដល់រូបខ្ញុំបាទផង ។ ដោយ៖ ណូ ចាន់ណា