សៀមរាប៖ ការផ្លាស់ប្តូរ និងជំរុញការលើកព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរមករៀបចំទីនេះនឹងជំរុញបង្កើនកំណើនសេដ្ឋកិច្ចក្នុងតំបន់នេះ ឲ្យកាន់តែរីកចម្រើន ជាពិសេសគម្រោងអភិវឌ្ឍពហុបំណងតែម្តង។
នេះជាប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី » ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ឥឡូវមានការប្រមូលផ្ដុំច្រើនក្នុងវិស័យទេសចរ ក្នុងខេត្តសៀមរាប តំបន់បឹងទន្លេសាប និងតំបន់មួយចំនួនទៀត អញ្ចឹងការអភិវឌ្ឍប្រលានយន្តហោះនៅទីនេះ គឺ មានការរៀបចំប្រតិបត្តព្រលានបូកមឹងគម្រោងអភិវឌ្ឍបន្ថែមពហុបំណងដែលក្រុមហ៊ុនបានរៀបចំបច្ចុប្បន្នមាន ៧០០ហិកតារសម្រាប់ព្រលានយន្តហោះ គម្រោងថ្ងៃក្រោយពង្រីកបន្តទៀត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «៧០០ហិកតារ នៅពេលនេះ និងមាន ១ ០០០ហិកតារទៀត ដើម្បីអភិវឌ្ឍគម្រោងការពង្រឹងនូវតំបន់ការអភិវឌ្ឍគម្រោងពហុបំណង ប៉ុន្តែមិនមែនមានតែគម្រោងអភិវឌ្ឍ ចំនូន ១ ៨០០ហិកតាររបស់ក្រុមហ៊ុននោះទេ ការរៀបចំជំរុញសេដ្ឋកិច្ចបន្ថែមទៀតឲ្យមាននៅក្នុងតំបន់នេះតែម្តង»៕