2023-11-16 05:11
511

 ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពលួចយកម៉ាសុីនត្រជាក់គេត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី នៅចំណុចផ្លូវលេខ១៩២៨ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

ជនរងគ្រោះឈ្មោះ អ៊ុក សោភ័ណ្ឌ ភេទ ប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ   (ឃាត់ខ្លួនបាន)។
សម្ភារៈបាត់បង់រួមមាន៖ ក្បាលម៉ាសុីនត្រជាក់ចំនួន៣ និងកន្ទុយចំនួន៣។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា កាលពីថ្ងៃទី០៨ខែ វិច្ឆិកា ឆ្នាំ២០២៣វេលាម៉ោង ២០:០០នាទី មានជនមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មចូលលួចយកម៉ាសុីនត្រជាក់នៅចំណុងផ្លូវលេខ១៩២៨ ភូមិកោះអណ្តែង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រួចរត់គេចខ្លួនបាត់ទៅ។ក្រោយពីបានទទួលពាក្យបណ្តឹងមក ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ក៏បានរាយការណ៍មកផ្នែកជំនាញខណ្ទ។ តាមការស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាពជំនាញកំណត់មុខសញ្ញាបានក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទី ដេីម្បីយកមកធ្វេីការកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕