ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨និង ០០នាទីព្រឹកស្របតាមយោបល់ ដឹកនាំជាប់ជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចលោកវរសេនីយ៍ឯកភួង ច័ន្ទតារ៉ាស្នងការរងផែន ការងារនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច និងលោក វរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច លោកវរ សេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលមានកម្លាំងប្រចាំការនៅស្រុកមោងឫស្សីដឹក នាំដោយលោកវរសេនីយ៍ទោ បឿ អាត នាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកមោងឬស្សីដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក ចុះបង្ក្រាបបទល្មើសនេសាទ០១លើកក្នុងភូមិសាស្រ្តភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី។
-លទ្ឋផលទទួលបាន៖
-*ចំណុចអាភ្លោះ
-សាច់ម៉ងប្រវែង៥០០ម៉ែត្រ
-បង្គោលចំនួន១២០ដើម
-ឡុកចំនួន០២គ្រឿង
-ប្រលែងកូនត្រីចំរុះចំនួន២០គីឡូក្រាម
-*ចំណុចអាជ្រឹង៖
-សាច់ម៉ងប្រវែង ៦៥០ម៉ែត្រ
-បង្គោលចំនួន១៤០ដើម
-ឡុកចំនួន០២គ្រឿង។
(សរុបសាច់ម៉ង១១៥០ម៉ែត្រ បង្គោល២៦០ដើម ឡុក០៤គ្រឿង និងលែងកូនត្រីចម្រុះ២០គីឡូក្រាម ចំពោះសម្ភារៈបទល្មើសខាងលើត្រូវបានកម្លាំងកាប់បំផ្លាញនិងដុតចោលនៅហ្នឹងកន្លែង៕