ខេត្តបន្ទាយមានជ័យ៖ នគរបាលខេត្តសហការជាមួយកម្លាំងអធិការក្រុង-ស្រុកទាំង៩ ចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូដែលមានបង្កប់ទៅដោយល្បែងស៊ីសងខុសច្បាប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋានក្រុង-ស្រុកទាំង៩ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងឆ្នោតឡូតូដែលមានបង្កប់ទៅដោយល្បែងស៊ីសងខុសច្បាប់ ហើយធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងអោយបញ្ឈប់សកម្មភាព។
ជាលទ្ធផល សមត្ថកិច្ចយើងបានស្រាវជ្រាវនិងចុះណែនាំម្ចាស់ទីតាំងចំនួន០៦ រួមមាន៖ ១-ក្រុងប៉ោយប៉ែត ចំនួន ០៦ទីតាំង, ២-ក្រុងសិរីសោភ័ណ ចំនួន ០៩ទីតាំង, ៣-ស្រុកមង្គលបុរី ចំនួន ០២ទីតាំង, ៤-ស្រុកម៉ាឡៃចំនួន ០៦ទីតាំង, ៥-ស្រុកព្រះនេត្រព្រះ ចំនួន ០៣ទីតាំង, ៦-ស្រុកថ្មពួកចំនួន ០២ទីតាំង។
ក្នុងករណីបើរកឃើញថា ទីតាំងនីមួយៗលួចបង្កប់លែងល្បែងស៊ីសង សមត្ថកិច្ចនឹងមានវិធានការច្បាប់៕