ភ្នំពេញ៖ ទីតាំងក្រុមហ៊ុនបើកអាជីវកម្មអនឡាញមួយកន្លែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ ព្រមទាំងមានការចូលរួមជាមួយកម្លាំងការិយាល័យអន្ដោប្រវេសន៍បានចុទៅឡោមព័ទ្ធឃាត់ខ្លួនមនុស្សប្រុស-ស្រីជាច្រើននាក់ភាគច្រើនជនបរទេសបញ្ជូនទៅកាន់ស្នងនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរតាមនិតិវិធ។
ករណីឡោមព័ទ្ធទីតាំងអនឡាញខាងលើ ធ្វើឡើងនៅវេលាម៉ោង ១២និង៣០នាទី យរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវ បុរីអង្គរ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចចុះប្រតិបត្តិការ បាននិយាយថា ទីតាំងក្រុមហ៊ុនបើកអនឡាញនេះមានបុគ្គលិកបំរើការងារ នៅក្នុងក្រុមហ៊ុនជាច្រើននាក់មានទាំងជនជាតិចិន និងជនជាតិខ្មែរ ប៉ុន្តែដោយមានបុគ្គលិកខ្មែរដាក់ពាក្យលាឈប់ពីការងារ ត្រូវម្ចាស់ក្រុមហ៊ុនអនឡាញជាជនជាតិចិន មិនអនុញ្ញាឲ្យឈប់ និងបង្ខាំងមិនឲ្យបុគ្គលិកចេញទៅខាងក្រៅថែមទំនាក់ទំនងតាមទូសព្ទទៅក្រុមគ្រួសារ និងសាច់ញាតិបុគ្គលិកដែលសុំឈប់ទាមទារប្រាក់ក្នុងម្នាក់ៗ ចំនួន ២ ៥០០ដុល្លារ។
ក្រោយមានការគំរាមជំរិតទាប្រាក់បែបនេះ ក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះដាក់ពាក្យបណ្ដឹងទៅអធិការដ្ឋាននរគបាលខណ្ឌឬស្សីកែវ ដើម្បីស្នើសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមរឿងនេះ។
បន្ទាប់ពីសមត្ថកិច្ទបានទួលពាក្យបណ្ដឹងហើយ ក៏ចាត់កម្លាំងសមត្ថកិច្ចនរគបាលខណ្ឌសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយការិយាល័យជនអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជថានីភ្នំពេញ ចុះឡោមព័ទ្ធទីតាំងក្រុមហ៊ុនខាងលើភ្លាមៗ បន្ទាប់មកក៏ធ្វើការឃាត់ខ្លួនមនុស្សប្រុស-ស្រីជាច្រើននាក់ និងដកហូតបានវត្ថុតាងជាច្រើនទៀត។
បច្ចុប្បន្នក្រុមជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរ នៅស្នងនគរបាលរាជធានីភ្នំពេញ ដើម្បីបំពេញនិតិវិធី និងចាត់ការតាមផ្លូវច្បាប់៕