ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងព័ត៌មានបានប្រកាសឲ្យដឹងថា៖ ក្រសួងនឹងរៀបចំបាឋកថាក្រោមប្រធានបទ «ការវិភាគលើទិដ្ឋភាពគតិយុត្តិនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ខាងមុខនេះ។
យោងតាមសេចក្តីក្រកាសព័ត៌មាន បានឲ្យដឹងថា ក្រសួងព័ត៌មានបានសូមជម្រាបជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ដោយមានកិច្ចសហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រសួងព័ត៌មាននឹងរៀបចំធ្វើបាឋកថាក្រោម ប្រធានបទ ស្តីពី «ការវិភាគលើទិដ្ឋភាពគតិយុត្តិនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»។
ចំពោះការរៀចំធ្វើបាឋកថានេះ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨និង៣០នាទីព្រឹក នៅទីស្តីការក្រសួងព័ត៌មានសាល ចតុមុខមង្គល ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្តី ទទួលបន្ទុកបេសកកម្មពិសេស និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាអញ្ជើញចូលរួមយកព័ត៌មាន ក្នុងកិច្ចដំណើរការធ្វើបាឋកថាតាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើតាមការគួរ៕