2023-11-18 14:37
432

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន គ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១-តំបន់វាលទំនាប៖
* សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖
* សីតុណ្ហភាពអប្បបរមាពី ១៩-២២°C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៦-៨ម៉ែត្រ/វិនាទី
* ខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមា ១៩-២០°C។

៣-តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី
* នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ១,០០-១,៥០ម៉ែត្រ៕