2023-11-18 15:58
627

រឿងជម្លោះពាក្យសម្តីស្ទើក្លាយជាហិង្សា នៅហាងលក់កាហ្វេ យីហោ «ប្រេ ស៊ីល» ផ្សារបឹងឈូក ក្រុងបាត់ដំបង រវាងក្រុមអ្នកកាសែតជាមួយម្ចាស់ហាង និងអ្នកប្រមូលផ្តុំគ្នាចាក់ឆ្នោតឡូតូ ស្នងការដ្ឋាននគរបាលខេត្តបាត់បង បកស្រាយថា «ទីតាំងនោះមានដាក់ឆ្នោតឡូតូ យីហោ លាភមហាសម្បត្តិ ប៉ុន្តែគេមានច្បាប់អនុញ្ញាតត្រឹមត្រូវ»

បាត់ដំបង៖ កាលពីប៉ុន្មានថ្ងៃមុននេះ នៅលើកបណ្តាញសង្គម ឃើញក្រុមអ្នកសារព័ត៌មាន មានគ្នា ០៥ទៅ០៦នាក់ បានទៅថតឡាយផ្ទាល់ទីតាំងហាងកាហ្វេមួយកន្លែង ស្ថិតនៅផ្សារបឹងឈូក ក្រុងបាត់ដំបង ដោយចោទប្រកាន់ថា ម្ចាស់ទីតាំងបើកល្បែងស៊ីសង អនឡាញខុសច្បាប់ ក៏កើតមានទំនាស់ពាក្យសម្តីជាម្ចាស់ហាងកាហ្វេ អ្នកចូលអង្គុយផឹកកាហ្វេ និងខ្លះទៀតកំពុងផ្គុំក្បាលគ្នាចាក់ឆ្នោតផ្សងសំណាងឡូតូ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមការងារព័ត៌ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបានចេញសេចក្តីបកស្រាយបំភ្លឺថា «ចំណុចហាងលក់កាហ្វេ យីហោ ប្រេ ស៊ីល នៅផ្សារបឹងឈូក មានដាក់ឆ្នោតឡូតូ យីហោ “លាភមហាសម្បត្តិ” ដែលមានលិខិតស្នាមអនុញ្ញាតត្រឹមត្រូវ និងបានបដិសេធចំពោះការលើកឡើងថា ទីនោះមានបើក ប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់នោះ គឺជារឿងមិនពិត។

 សេចក្តីបំភ្លឺព័ត៌មានរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុច ចំណតរថយន្តផ្សារបឹងឈូក ក្រុងបាត់ដំបង មានទំនាស់ពាក្យសំដី រហូតឈានដល់ការប្រើប្រាស់នូវអាកប្បកិរិយាហិង្សាដាក់គ្នាទៅវិញទៅមករវាងបុរសមួយក្រុមដែលអះអាងថា «ពួកគាត់ជាអ្នកសារព័ត៌មាន» និងមួយក្រុមទៀតអះអាងថា «ជាអ្នកបើករថយន្តតាក់ស៊ី (Taxi) និងអ្នកនាំភ្ញៀវដាក់រថយន្ត (Taxi) កំពុងអង្គុយជុំៗនៅទីនោះ»។ 

 បន្ទាប់ពីបញ្ហានេះកើតឡើងកត់សម្គាល់ឃើញមានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា៖ នៅចំណុចនោះមានការបើកល្បែងស៊ីសងខុសច្បាប់ទើបជាដើមហេតុនាំឱ្យកើតបញ្ហានេះជម្លោះនេះ។ លុះរហូតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វើការស្រាវជ្រាវលើបញ្ហានេះ ដែលលទ្ធផលបង្ហាញថា៖ «ចំណុចហាងលក់កាហ្វេមួយកន្លែង យីហោ “ប្រេ ស៊ីល” នៅផ្សារបឹងឈូក មានដាក់ឆ្នោតឡូតូ យីហោ “លាភមហាសម្បត្តិ” ដែលមានលិខិតស្នាមអនុញ្ញាតត្រឹមត្រូវ និងបដិសេធការលកឡើងថា ទីនោះមានបើក ប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់នោះ គឺជារឿងមិនពិត»

 សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ មានក្រុមសារព័ត៌មានមួយក្រុមបានចុះមកថតឡាយផ្ទាល់នៅទីតាំងហាងកាហ្វេ យីហោ «ប្រេ ស៊ីល» មានបើកល្បែងស៊ីសងខុសច្បាប់បង្កឱ្យកើតមានជម្លោះពាក្យសម្តីដាក់គ្នាតឹងសសៃកស្ទើក្លាយទៅជាហិង្សា ព្រោះក្រុមអ្នកឡាយចោទប្រកាន់មានទៅលើម្ចាស់ទីតាំងបើកកល្បែងស៊ីសង អនឡាញ ខុសច្បាប់ ក៏ប៉ះពាល់គ្នាដោយពាក្យសម្តីជាមួយក្រុមផឹកកាហ្វេ ខ្លះកំពុងផ្គុំក្បាលចាក់ឆ្នោតឡូតូ ដែលភាគច្រើនជាអ្នករត់តាក់ស៊ី និងអ្នកចាប់ភ្ញៀវដាក់តាក់ស៊ី។

 ក្រុមអ្នកកាសែតដែលចុះឡាយផ្ទាល់ បានបញ្ជាក់ក្នុងការឡាយរបស់ខ្លួន ខណៈពេលកើតមានជម្លោះនោះថា មានអ្នកកាងល្បែងស៊ីសងខុសច្បាប់ ក្នុងហាងកាហ្វេ យីហោ «ប្រេ ស៊ីល» ហើយក្រុមអ្នករត់តាក់ស៊ីវិញអះអាងថា ក្រុមសារព័ត៌មានទាំងនោះ លាបពណ៌ចោទប្រកាន់ខ្លួនថា «ជាអ្នកកាងល្បែង» ទាំងពួកគាត់មិនដឹងអីសោះ៕