ភ្នំពេញ៖ ទីតាំងរកស៊ីបញ្ចូលហ្គាសលក់រាយមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានភាពភ្ញាក់ផ្អើយយ៉ាងខ្លាំង ខណៈពេលម្ចាស់ផ្ទះកំពុងបញ្ចូលហ្គាសក៏ផ្ទុះបង្កជាអគ្គិភ័យតែម្តង។
ករណីផ្ទះកន្លែងបញ្ញ្ចូលហ្គាសនេះ កើតឡើងនៅម៉ោង ១១និង៣៦នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅខាងក្រោយកន្លែងជ្រូកខ្វៃ ក្នុងភូមិទួលរកា សង្កាត់ចាកអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ទីតាំងកើតហេតុកំពុងបញ្ចូលហ្គាសពីធុងស្តុមធំមកកំប៉ុងតូចៗ ដើម្បីយកទៅលក់ និងចែកចាយបន្ត ប៉ុន្តែស្រាប់ខុសបច្ចេកទេសបណ្តាលឲ្យផ្ទះក្លាយជាអគ្គិភ័យតែម្តង។ ភ្លាមៗនោះសមត្ថកិច្ចកងពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍ ដើម្បីបាញ់ពន្លត់ និងទប់ស្កាត់កុំឲ្យរីករាយដាលដល់លំនៅដ្ឋានអ្នកដដៃផងដែរ៕