2023-11-19 13:19
941

ខេត្តប៉ៃលិន៖ នៅសាលប្រជុំសាលាខេត្ត ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ អភិបាល ខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅសកម្មភាព ការងារ ឆ្នាំ២០២៣ របស់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ។

បន្ទាប់ពីប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានធ្វើសេចក្តីរាយការណ៍ពីលទ្ធផលការងារដែលសម្រេចបាននៅ ឆ្នាំ២០២៣រួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងការវាយ តម្លៃ ខ្ពស់ចំពោះមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច ប្រកប ដោយរស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ ធ្នា ប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការខិតខំចូល រួមដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមគ្នាដោះស្រាយនូវរាល់សំណើសំណូមពរ និងបញ្ហាប្រឈមនៅ មូលដ្ឋាន ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍លើកឡើងពីការអនុវត្តន៍កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដោយឆ្នាំ២០២២នេះ គឺជាឆ្នាំនៃការអនុវត្តផែនការ ៥ឆ្នាំ នៃកម្មវិធីជាតិរយៈពេល ១០ឆ្នាំ ដំណាក់កាល ទី២ (២០២១- ២០៣០) ដែលមានចក្ខុវិស័យក្នុងការធ្វើឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌ ដើម្បីរួមចំណែក សម្រេច ឱ្យបាននូវចក្ខុវិស័យដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រែក្លាយប្រទេសកម្ពុជា ឱ្យក្លាយទៅជា ប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដូច្នេះ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់រៀប ចំផែនការសកម្មភាព និងថវិកា ក្នុងការអនុវត្តន៍កំណែទម្រង់នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ទីរអង្គភាព ស្ថាប័ន ជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់លើការងារស្នូលរបស់ខ្លួន ក្នុងនោះរដ្ឋបាលក្រុង/ស្រុក ត្រូវពង្រឹងភាពម្ចាស់ការ និងការ ទទួល ខុសត្រូវខ្ពស់ ក្នុងការអនុវត្តន៍មុខងារ និងធនធាននានា ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របតាមការវិវត្តន៍រីកចម្រើនរបស់សង្គមជាតិ ។ដ,ស សារឿន