2023-11-20 10:00
467

ខេត្តប៉ៃលិន÷    តាមប្រភពពីមហាជននៅជិតកើតហេតុបានប្រាប់សមត្តកិច្ចជំនាញឱ្យដឹងថា÷កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦:២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តបុកគ្នា នៅលើផ្លូវលេខ៥៧ ចំណុចផ្លូវបំបែកចូលសាយឡូតាហោ ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរងរបួសស្រាល០២នាក់ស្រី,របួសធ្ងន់០២នាក់,ស្រី០១នាក់,ខូចខាតម៉ូតូកម្រិតស្រាល០១គ្រឿង,រថយន្តគ្មានខូចខាត០១គ្រឿង ដូចខាងក្រោម៖
I-ភាគីបង្ក មិនស្គាល់សាវតា ក្រោយពេលកើតហេតុគេចខ្លួនបាត់ បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស មិនស្គាល់សេរីឆ្នាំពាក់ផ្លាកលេខកំពង់ចាម3A-2465
(រថយន្តគ្មានខូចខាត)ក្នុងទិសដៅពីលិច ទៅកើតរួចបត់ឆ្វេងឆ្លងផ្លូវត្រូវរថយន្តបុក។
II-ភាគីរងគ្រោះឈ្មោះ សួន ខុម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់បាក់ជើងឆ្វេង)បេីកបរម៉ូតូម៉ាកវេវ សេរីចាស់ ពណ៌ខ្មៅ គ្មានផ្លាកលេខ(ម៉ូតូខូចខាតស្រាល)ទិសដៅពីកេីត ទៅលិច។ -អ្នករួមដំណើរ៖
១-ឈ្មោះ ភន ស៊ីណាត ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសស្រាល)។
២-ឈ្មោះ ព្រឹច សម្បត្តិ ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់បាក់ជើងឆ្វេង)។
៣-ឈ្មោះ សុខ រក្សា ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសស្រាល)។
-បច្ចុប្បន្ន៖ភាគីរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
តាមសមត្តកិច្ចជំនាញក្រុងប៉ៃលិនបានបន្តថា÷ករណីខាងលើនេះមូលហេតុ៖បណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន ដោយភាគីបង្កបត់ឆ្វេងឆ្លងផ្លូវ មិនគោរពផ្លូវអទិភាព និងក្រោយពេលកើតហេតុ ទុករថយន្ដចោលគេចខ្លួនបាត់។
-ករណីខាងលើនេះ កម្លាំងជំនាញផែនសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន យកវត្ថុតាងទាំងសងខាងមករក្សាទុករង់ចាំការដោះស្រាយ និងស្វែងរកភាគីបង្កម្ចាស់រថយន្ត ដើម្បីអនុវត្តតាមនីតិវិធី។ដ,ស សារឿន