ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃអាទិត្យ ៧កើត ខែកក្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣, លោក ណាំ រាសី ប្រធាន ច.យ.ក (ក.១៥៧) សាខាក្រុងកំពង់ឆ្នាំង បានចាត់លោក សយ ភូរី, លោក ញ៉ែម សារុន ជាអនុប្រធាន លោក អាត សុផាន់ណា, លោក ញ៉ែម សារិត និងលោកស្រី ភូ រតនា ដើម្បីចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ទៅជូនលោកយាយចាស់ជរានឹងមានជីវភាពទីទាល់ក្រចំនួន ០១រូប ឈ្មោះ ហ៊ឹម គង់ អាយុ ៩៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
អំណោយដែលបានផ្ដល់ជូនរួមមាន៖
– អង្ករ ២៥គីឡូក្រាម
– មី ១កេស
– ទឹកស៊ីអ៊ីវ ១យួរ
– ភួយ ១
– សាប៊ូម៉្សៅចំណុះ ១២០ក្រាម ៥កញ្ចប់និងថវិកា ២២០.០០០រៀល (ពីររយម្ភៃពាន់រៀលគត់) បន្ទាប់ពីប្រគល់អំណោយរួច លោកយាយបានថ្លែងអំណរគុណ ដល់សមាគម ច.យ.ក (ក.១៥៧) ព្រមទាំងសប្បុរសជននានា ដែលបានជួយដល់រូបគាត់ និងសូមជូនពរ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕