2023-11-20 17:38
463

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំងជំនាញព្រហ្មទណ្ឌ​ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កាលពីរសៀលម្សិលមិញនេះ​ បានចុះស្រាវជ្រាវ​ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឆក់ទូរស័ព្ទដៃ នៅចំណុចមុខមន្ទីរពេទ្យហុងអុិន​ ផ្លូវព្រះមុន្នីរ៉េត​ សង្កាត់​ទំនប់ទឹក​ ខណ្ឌបឹងកេងកង​​​ រាជធានីភ្នំពេញ​។

 ជនសង្ស័យឈ្មោះ ហ៊ុន​ លីណា ភេទប្រុស ជនជាតិខ្មែរ​ ទីលំនៅផ្ទះលេខ១១១ ផ្លូវBT សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ មុខរបរ មិនពិតប្រាកដ​។

 វត្ថតាងចាប់យករួមមាន៖ ម៉ូតូ​ម៉ាកSUZUKI NEX ពណ៌ក្រហម-ស ស៊េរីឆ្នាំ​២០២៣​ ពាក់ផ្លាកលេខ ភ្នំពេញ​ 1KD-7746 របស់​ជនសង្ស័យ​, ទូរស័ព្ទដៃម៉ាក​IPhone 12Pro Max ពណ៌ទឹកមាស​ ជារបស់ជនរងគ្រោ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ជូនរងគ្រោះវិញតាមការស្នើសុំ។

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕