2023-12-02 15:25
433

 កំពង់ឆ្នាំង៖ បទល្មើសនេសាទដាក់របាំងស្បៃមុងចំនួន ៧ កន្លែងនៅចំណុច អូរត្រាវ ស្ថិតក្នុងភូមិគុយឃុំដា ស្រុកកំពង់លែង ត្រូវបានសមត្ថកិច្ចជលផលចុះបង្ក្រាប រុះរើកាប់បំផ្លាញនិងដុតកុំ  ទៅចោល។ កិច្ចប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពីមានការណែនាំ និងចង្អុលបង្ហាញពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង  នេសាទខេត្តកំពង់ឆ្នាំង ដែលទទួលព័ត៌មានបានពីប្រជាពលរដ្ឋ ។ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ជាអ្នកដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុច  ខាងលើនេះបានឲ្យដឹងថា ការចុះបង្ក្រាប នៅព្រឹកថ្ងៃ០១វិច្ឆកា នេះមានកម្លាំង សរុបចំនួន ១១ នាក់ ក្នុងនោះមានមន្ត្រីជលផល ០៤នាក់ និងសហគមន៍នេសាទ ០៧នាក់ ដោយប្រើប្រាស់  មធ្យោបាយកាណូត ចំនួន ០៣គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចយើងបានរុះរើកាប់បំផ្លាញ និងដុតកំទេចចោលវត្ថុតាងនៅ នឹងកន្លែងរួមមានរបាំងស្បៃមុង ចំនួន ០៧កន្លែង មានប្រវែង  ២៨០ម៉ែត្រ លបលូ ០៦ គ្រឿង, បង្គោល ១៥០ដើម និងចាក់លែងត្រីចម្រុះចំនួន ៣០គីឡូចូលក្នុងបឹងធម្មជាតិវិញ។ សមត្ថកិច្ចជលផលសូមអំពាវនាវដល់ប្រជានេសាទទាំងអស់ផងដែរសូមកុំ  ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ពិសេសរបាំងស្បៃមុងនេះ ដែលច្បាប់មិនអនុញ្ញាតឲ្យប្រើប្រាស់ឡើយ ព្រោះជាឧបករណ៍ដ៏គ្រោះថ្នាក់ដល់ត្រីគ្រប់ប្រភេទតូចតាចប៉ុណ្ណាក៏ជាប់ដែរ ។  ចំពោះឧបករណ៍នេសាទរបាំងស្បៃមុងនេះសមត្ថកិច្ចពេលជួបប្រទះត្រូវតែកំទេចចោលទាំងអស់មិនទុកឲ្យកើតមាននោះឡើយ។ ទាក់ទងនឹងករណីចុះបង្ក្រាបបទល្មើសនៅចំណុចខាងលើនេះ  ប្រភពពីប្រជាពល រដ្ឋបានឲ្យដឹងថា របាំងស្បៃមុងវែងៗមួយ ចំនួនត្រូវបានគេពន្លិចមុនពេលសមត្ថកិច្ចទៅដល់។ គឺបែកការសម្ងាត់មិនដឹងមកពីអ្នកណានោះឡើយ ។ ប៉ុន្តែសមត្ថកិច្ចប្រា ប់ថា  មិនអីទេការចុះបង្ក្រាបនៅមានបន្តប ន្ទាប់ទៀត៕