ភ្នំពេញ៖ នារីបុគ្គលិកបម្រើការហាងផឹកស៊ីមួយកន្លែង បានសម្រេចចិត្តបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួលស្នាក់នៅបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារមានវិបត្តិផ្លូវចិត្រ រឿងស្នេហាបែកបាក់។ ករណីភ្ញាក់ផ្អើលខាងលើ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិ-សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នារីរងគ្រោះមានឈ្មោះ ឡុង ស្រីនីន អាយុ ២២ឆ្នាំ មុខរបរ ធ្វើការក្នុងហាងមួយកន្លែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់-ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានស្រុកកំណើតខេត្តបាត់ដំបង។ សាក្សីនិយាយថា មុនកើតហេតុឃើញបន្ទប់នារីរងគ្រោះបើកចំហរចោល ពេលនោះស្រ្តីជាម្ចាស់ផ្ទះជួលបានអើតមើលស្រាប់តែជនរងគ្រោះចង.កសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល និងបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗផងដែរ។ ក្រោយទទួលបានព័ត៌មាន នគរបាលបានយកខ្សែហ៊ុំព័ទ្ធជុំវិញបន្ទប់កើតហេតុរងចាំមន្ត្រីជំនាញផ្នែកកោសល្យវិច្ឆ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យចុះមកពិនិត្យទៅលើសព និងបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយចងកពិតមែន។ ក្រោយពេលធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕