(កែប)៖ នាព្រឹកថ្ងៃទី ២ ខែធ្នូរ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ-អ-ឆ-ក)បានអញ្ជើញប្រកាសនិងប្រគល់ជ័យលាភីចំណាត់ថ្នាក់ដល់ឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី ៤ និងព្រែកកម្សាន្តស្អាតលើកទី ១ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្តកែប។
ឆ្នេរខ្សាច់កោះស្នៅ រួមទាំងព្រែកចំនួន៥ផ្សេងទៀត ដែលមានទីតាំងស្ថិតនៅក្នុងក្រុងបូកគោ ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច បានទទួលជ័យលាភីក្នុងការការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ ដែលនេះបានបង្ហាញឱ្យឃើញថា ខេត្តកំពតពិតជាមានទីតាំងជាច្រើនដែលមានភាពទាញ និងស្អាតល្អសម្រាប់ទទួលភ្ញៀវទេសចរ។
នៅថ្ងៃទី ២ ខែធ្នូនេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំគណៈប្រតិភូដើម្បីចូលរួមក្នុងពិធីប្រកាសនិងប្រគល់ជ័យលាភីចំណាត់ថ្នាក់ដល់ ឆ្នេរខ្សាច់និងព្រែកជ័យលាភី នៃការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)។
ក្នុងការប្រកួតប្រជែងប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣នេះ ខេត្តកំពតមានឆ្នេរខ្សាច់ចំនួនមួយ និងព្រែកចំនួន៥ ផ្សេងទៀតទទួលបានជ័យលាភី និងចំណាត់ថ្នាក់ ដែលក្នុងនោះរួមមាន៖ ឆ្នេរកោះស្មៅ ស្ថិតក្នុងស្រុកទឹកឈូ ទទួលបានជ័យលាភី “ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត” កម្រិតៈ ឆ្នេរខ្សាច់កម្សាន្តស្អាតកម្រិតមធ្យម, ព្រែកសហគមន៍ទេសចរណ៍ត្រពាំងសង្កែ ស្ថិតក្នុងស្រុកទឹកឈូ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតល្អណាស់, ព្រែកកោងកាងកំពង់សាមគ្គី ស្ថិតក្នុងស្រុកទឹកឈូ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតមធ្យម, ព្រែកសហគមន៍ទេសចរណ៍កែបថ្មី ស្ថិតក្នុងក្រុងបូកគោ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតមធ្យម, ព្រែកសហគមន៍ទេសចរណ៍ព្រែកត្នោត ស្ថិតក្នុងក្រុងបូកគោ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតមធ្យម, និងព្រែកសហគមន៍ទេសចរណ៍អន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតមធ្យម។
សូមបញ្ជាក់ថា ការប្រឡងប្រណាំង ឆ្នេរខ្សាច់កម្សាន្តស្អាតលើទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ គឺធ្វើឡើងតាមគោលការណ៍ណែនាំស្តីពី “ការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត” ដែលគោលការណ៍នេះនឹងត្រូវដាក់ឱ្យអនុវត្ត ក្នុងក្របខ័ណ្ឌតំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូល ដោយប្រកាសអន្តរក្រសួងរវាងក្រសួងរៀចំដែនដី នគរូនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ឬដោយប្រកាសគណៈកម្មការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងដើម្បីជំរុញ និងលើកទឹកចិត្តដល់ការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តស្របតាមគោការណ៍ណែនាំស្តីពី “ការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត” របស់គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហើយត្រូវបានដាក់ចេញប្រកាសស្តីពី “ការប្រឡងប្រណាំងឆ្នេរខ្សាចកម្សាន្តស្អាត”។
(សឹង រ៉ាត់)