2023-12-03 13:28
432

(កែប)កាលពីថ្ងៃទី ២ ខែធ្នូរ ឆ្នាំ២០២៣នេះ ឯកឧត្តម សាយ សំអាល់  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គ,អ,ច,ក)បានលើកឡើងថាធនធានតំបន់ឆ្នេរបានផ្ដល់ប្រយោជន៍ច្រើនដល់បងប្អូនប្រជានេសាទសហគមន្តការចិញ្ចឹមប្រចាំថ្ងៃទន្ទឹមនិងនោះការរៀបចំតំបន់ឆ្នេរសម្រាប់ទាក់ទាទេសចរណ៍ក៏បានរកប្រាក់ចំណូលជាច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
   ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីបានបន្តថាក្នុងវិស័យឧស្សាហកម្មគ្មានផ្សេងនៅខេត្តតំបន់ឆ្នេរដែលមានសក្តានុពលខ្លាំងជួយជំរុញដល់ការនាំចេញផលិតផលកសិកម្មនៅនឹងកន្លែង។
   ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីបានលើកឡើងថាក្នុងឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តទាំង៤នៃតំបន់ឆ្នេរសមុទ្រកម្ពុជា បានដាក់ពាក្យឆ្នេរបេក្ខភាពចំនួន៣០ឆ្នេរ ព្រែកបេក្ខភាពចំនួន៣២ព្រែក ដើម្បីចូលរួមការប្រឡងប្រណាំងឆ្នេរកម្សាន្តលើកទី៤ និងព្រែកកម្សាន្តលើកទី១ របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក.) ក្នុងនោះខេត្តកែបមានបេក្ខភាព ៣ ឆ្នេរ និង ព្រែកចំនួន២ ទទួលបានជ័យលាភី។
   លទ្ធផលឆ្នេរជ័យលាភីទាំង៣ មានទី១. ឆ្នេរថ្ងៃបាំងឆ័ត្រ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប “កម្រិតល្អណាស់” ២. ឆ្នេរអង្កោល ស្ថិតនៅក្នុងឃុំអង្គោល ស្រុកដំណាក់ចង្អើរ “កម្រិតមធ្យម” និងទី៣. ឆ្នេរដើមបើស ស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប “កម្រិតមធ្យម”។
   ដោយឡែក ព្រែកជ័យលាភីចំនួន២ មានទី១ ព្រែកអង្កោល ក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ “ល្អបង្គួរ” ទី២ ព្រែកកោងកាងអូរក្រសារ ស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប មធ្យម”។
   ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីនិងជំនាញពាក់ព័ន្ធ  អាជ្ញាធរខេត្តជាប់មាត់សមុទ្រទាំង៤ ត្រូវសហការគ្នាណែនាំអប់រំផ្សាយ អំពីសារប្រយោជន៍ នៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅតាមតំបន់ឆ្នេរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ធនធានធម្មជាតិតំបន់ឆ្នេរផង និងផ្សាព្វផ្សាយសកត្តានុពលទៅទេសចរជុវិញពិភពលោកផង។
   សូមរបញ្ជាក់ថានាថ្ងៃទី២ ខែធ្នូ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក.) បានរៀបចំពិធីប្រគល់ជ័យលាភីចំណាត់ថ្នាក់ក្នុងការប្រឡងប្រណាំង ឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ នៅសាលាខេត្តកែប ក្រោមអធិបតីភាព លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) និងឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍នៃ គ.អ.ឆ.ក  និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំប្រតិភូ អមដំណើរជាច្រើនរូបចូលរួមក្នុងការប្រកួតប្រជែងប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី ៤ នឹងព្រែកកម្សាន្តស្អាតលើកទី ១ ឆ្នាំ២០២៣នេះខេត្តកំពតមានឆ្នេរខ្សាច់ចំនួនមួយនិងព្រែកមានចំនួន ៥ ផ្សេងទៀតដែលខេត្តកំពតទទួលបានជ័យលាភីនិងចំណាត់ថ្នាក់ដែលក្នុងនោះឆ្នេរកោះស្មៅ ស្ថិតតក្នុងស្រុកទឹកឈូទទួលបានជ័យលាភី,ឡាប៊េលឆ្នេរខ្សាច់កម្សាន្តស្អាតកម្រិត ,ឆ្នេរខ្សាច់កម្សាន្តស្អាតកម្រិតមធ្យម,ព្រែកសហគមន៍ទេសចរណ៍ត្រពាំងសង្កែស្ថិតក្នុងស្រុកទឹកឈូទទទួលបានជ័យលាភី,ឡាប៊េលព្រែកកម្សាន្ត,កម្រិតៈព្រែកកម្សាន្តស្អាតកម្រិតល្អណាស់,ព្រែកកោងកាងកំពុងសាមគ្គីស្ថិតក្នុងស្រុកតិចឈូទទួលបានជ័យលាភី,ឡាប៊េលព្រែកកម្សាន្តស្អាត,កម្រិតព្រែកកម្សាន្តស្អាតកម្រិតមធ្យមព្រែកសហគមន៍ទេសចរណ៍កែបថ្មីស្ថិតក្នុងក្រុងបូកគោទទួលបានជ័យលាភី,ឡាប៊េលព្រែកកម្សាន្តស្អាត,កម្រិតព្រែកកម្សាន្តកម្រិតមធ្យម,ត្រូវសហគមន៍ទេសចរណ៍ព្រែកត្នោត,ស្ថិតក្នុងក្រុងបូកគោទទួលបានជ័យលាភី,ឡាប៊េលព្រែកកម្សាន្តស្អាត,កម្រិតព្រែកកម្សាន្តស្អាតកម្រិតមធ្យម,និងព្រែកសហគមន៍ទេសចរណ៍អន្លង់ព្រីង,ស្ថិតក្នុងស្រុកកំពង់ត្រាចទទួលបានជ័យលាភីឡាប៊េលកម្សាន្តស្អាត,កម្រិតព្រឺកកម្សាន្តស្អាតកម្រឹតមធ្យ។(សឹង រ៉ាត់)