ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរៀបចំប្ររព្ធមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣» នៅក្នុងបរិវេណព្រះលានជល់ដំរី លើទឹកដីអច្ឆរយៈខេត្តសៀមរាប។
បើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌ បានឲ្យដឹងថា ក្នុងនហាព្រឹត្តិការនេះ គឺជាការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធជាង ៣០០នាក់។
មហាព្រឹត្តការណ៍ «រាត្រីចងចាំ» ផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។
មហាព្រឹត្តិការដ៏ធំនេះ រៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សហការដោយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕