ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុង «កិច្ចសន្ទនា ស្តីពី សិទ្ធិមនុស្សនៅកម្ពុជា បញ្ហាប្រឈម និងមាគ៌ាឆ្ពោះទៅមុខ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំលេចអំពីកម្មវិធីនយោបាយអាទិភាព ៦ចំណុច របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ និងជាកម្មវិធីគោលនយោបាយ គាំពារពលរដ្ឋក្រីក្រ និងងាយរងហានីភ័យ ដើម្បីឱ្យពួកគាត់មានជីវភាពធូរធាឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ នេះហើយជាការលើកកម្ពស់សិទ្ធិមនុស្សពិតប្រាកដ។
លោក ប៉ែន បូណា បានបញ្ជាក់ទៀតថា «ចាប់តាំងពីការដាក់ចេញយុទ្ធសាស្ត្រត្រីកោណ, ចតុកោណ រហូតដល់បញ្ចកោណសុទ្ធសឹងតែជាការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា»។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានគូសរំលេចអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយទទួលយកសំណូមពររបស់ពួកគេទៅដោះស្រាយគ្រប់បញ្ហាមិនថាសំណូមពរនោះធ្វើឡើងតាមហ្វេសប៊ុក, តាមការដាក់លិខិត ឬតាមវេទិកាសាធារណៈនានានោះឡើយ។
ជាចុងក្រោយ លោក ប៉ែន បូណា សំណូមពរឱ្យអង្គការសង្គមស៊ីវិលនានាវាយតម្លៃស្ថានការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយផ្អែកលើបរិបទកម្ពុជា គឺមិនមែនយកស្តង់ដារលោកខាងលិចមកធ្វើជាខ្នាតវាស់នោះឡើយ។
សូមបញ្ជាក់ថា កិច្ចពិភាក្សានេះ ធ្វើឡើងនៅឯសណ្ឋាគារ Raffles Hotel Le Royal រៀបចំដោយវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ដោយមានការគាំទ្រពីគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ដើម្បីអបអរសាទរខួបទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២៣។ កិច្ចសន្ទនានេះ មានការចូលរួមពីវាគ្មិនប្រមាណជា ៥០ រូប តំណាងទីភ្នាក់ងាររាជរដ្ឋាភិបាល មន្ត្រីអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល មន្ត្រីសិទ្ធិមនុស្ស និងតំណាងយុវជនជាដើម៕